VOV WorldVOV World
មនុស្សរាប់រយនាក់បាត់ខ្លួនក្នុងការលិចនាវានៅ Bangladesh
16/05/2014 09:02
(VOVworld) – នាថ្ងៃទី ១៥​ ឧសភា​ មនុស្សយ៉ាងតិចបំផុត ចំនួន ៩ នាក់ត្រូវស្លាប់និង រាប់រយនាក់ទៀតបាត់ខ្លួនក្នុង ការលិចនាវាដែលបានកើតមានឡើងលើទន្លេ Meghna ភូមិ Rasuphur ឆ្ងាយ ៥០ គីឡូមេត្រ ពីរដ្ឋធានី Dhaka របស់ Bangladesh។
មនុស្សរាប់រយនាក់បាត់ខ្លួនក្នុងការលិចនាវានៅ Bangladesh
មនុស្សរាប់រយនាក់បាត់ខ្លួនក្នុងការលិចនាវានៅ Bangladesh (image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥​ ឧសភា​ មនុស្សយ៉ាងតិចបំផុតចំនួន ៩ នាក់ត្រូវស្លាប់និង រាប់រយនាក់ទៀតបាត់ខ្លួនក្នុងការលិចនាវាដែលបានកើតមានឡើងលើទន្លេ  Meghna   ភូមិ Rasuphur ឆ្ងាយ ៥០ គីឡូមេត្រ ពីរដ្ឋធានី Dhaka របស់ Bangladesh។ មជ្ឈដ្ឋាន មន្ត្រីក្នុងតំបន់បានឲ្យដឹងថា៖ កំលាំងកងទ័ពជើងទឹកនៃប្រទេសនេះបានបញ្ជននាវា ជួយសង្គ្រោះទៅកាន់ទីកន្លែងកើតមានឡើងឧបទ្ទេវហេតុ។ តាមមជ្ឈដ្ឋានអ្នកវិភាគ បានឲ្យដឹងថា៖ មូលហេតុនៃឧប្បទ្ទេវហេតុនេះគឺដោយសារអាកាសធាតុនិងនាវាបាន ដឹកជញ្ជូនហួសចំណុះ៕