VOV WorldVOV World
មនុស្សដែលត្រូវស្លាប់ក្នុងការវាយប្រហារទៅលើមហាវិទ្យាល័យ Kenya កើនឡើង
03/04/2015 07:16
(VOVworld) – មជ្ឈដ្ឋានមន្ត្រី Kenya បានឲ្យដឹងថា៖ នាថ្ងៃទី ២ មេសា មនុស្សចំនួន ១៤៧ នាក់ត្រូស្លាប់ក្នុងការវាយ ប្រហាររបស់ក្រុមឥស្លាម Al-Shabaab ទៅលើសាលា មជ្យោមសិក្សាជាន់ខ្ពស់ Garissa ចំណុះមហាវិទ្យាល័យ Moi ភាគឦសាន ប្រទេសនេះជិតនឹងខ្សែព្រំដែនជាមួយ Somalia ។
មនុស្សដែលត្រូវស្លាប់ក្នុងការវាយប្រហារទៅលើមហាវិទ្យាល័យ Kenya កើនឡើង
មនុស្សដែលត្រូវស្លាប់ក្នុងការវាយប្រហារទៅលើមហាវិទ្យាល័យ Kenya កើនឡើង (Image: VNA) (VOVworld) – មជ្ឈដ្ឋានមន្ត្រី Kenya បានឲ្យដឹងថា៖ នាថ្ងៃទី ២ មេសា មនុស្ស ចំនួន ១៤៧ នាក់ត្រូស្លាប់ក្នុងការវាយប្រហាររបស់ក្រុមឥស្លាម Al-Shabaab ទៅលើសាលាមជ្យោមសិក្សាជាន់ខ្ពស់ Garissa ចំណុះមហាវិទ្យាល័យ Moi ភាគឦសានប្រទេសនេះជិតនឹងខ្សែព្រំដែនជាមួយ Somalia ។ តាមមជ្ឍ មណ្ឌលគ្រោះមហ្តរាយជាតិ (NDO) Kenya បានឲ្យដឹងថា៖ នេះគឺជាការវាយ ប្រហារដ៏បង្ហូរឈាមបំផុតដែលក្រុមឥស្លាមជ្រុល និយម Al-Shabaab បាន បណ្តាលឡើងនៅ Kenya ។ ប៉ូលីស Kenya  កំពុងដេញតាម​ចាប់ខ្លួន Mohamed Kuno មេដឹកនាំរបស់ក្រុមឥស្លាមជ្រុលនិយម Al-Shabaab ប្រចាំនៅ តំបន់ ខាងក្រោម Juba ដែលត្រូវបានចាត់ទុកឈរនៅខាងក្រោយការវាយប្រហារ នេះ។ ក្នុងកាលៈទេសៈនោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ Kenya លោក  Robert Godec បានថ្កោលទោសយ៉ាងខ្លាំងក្លាការសម្លាប់រង្គាលនេះហើយ អះអាងថា៖ ការវាយប្រហារនេះបានសឲ្យឃើញថា៖ បណ្ដាប្រទេសនិង សហគមន៍អន្តរជាតិត្រូវសហប្រតិបត្តិការជាមួយគ្នាឲ្យបានជិតស្និតថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជ្រុល និយម។ នាថ្ងៃដដែល អគ្គលេខាធិការ អ​.ស.ប. ​និងសេតវិមានក៏បានបរិហាទោសការវាយប្រហារដ៏បង្ហូរឈាមនេះ ផងដែរ៕

More