VOV WorldVOV World
ម៉ុងតេណេហ្គ្រោចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួម NATO
19/05/2016 10:51
(VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ ទិកខាងជើង (NATO) លោក Jens Stoltenberg ប្រកាស ថា នាថ្ងៃទី១៩ ឧសភា NATO បានចុះហត្ថលេខាជា មួយម៉ុងតេណេហ្គ្រោស្ដីអំពីការចូលរួមសម្ព័ន្ធភាព យោធានេះ បើកផ្លូវសំរាប់ប្រទេសតូចតាចនៅតំបន់ Balkan នេះក្លាយទៅជាសមាជិកទី២៩របស់NATO។
ម៉ុងតេណេហ្គ្រោចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួម NATO
អគ្គលេខាធិការ NATO លោក Jens Stoltenberg ថ្លែងមតិនៅសន្និសីទ កាសែតនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១៨ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក  Jens Stoltenberg ប្រកាសថា នាថ្ងៃទី១៩ ឧសភា NATO បានចុះហត្ថ លេខាជាមួយ ម៉ុងតេណេហ្គ្រោស្ដីអំពីការចូលរួមសម្ព័ន្ធភាពយោធានេះ បើកផ្លូវ សំរាប់ប្រទេសតូច តាចនៅតំបន់ Balkan នេះក្លាយទៅជាសមាជិកទី២៩របស់ NATO។លោកStoltenberg  បានអះអាងថា ការដែលម៉ុងតេណេហ្គ្រោចូលរួម NATO គឺជាសញ្ញាដ៏ច្បាស់លាស់ សរឲ្យឃើញថា NATO បន្តរក្សាស្ថិរភាពនិង សន្តិសុខនៅក្រុមប្រទេសតំបន់ Balkan  ខាងលិច។ក្រៅពីនោះ បម្រែបម្រួលនេះ ក៏បានសរឲ្យឃើញដែរថា ទ្វារចូលរួម NATO នៅបើកចំហរ ក្នុងកាលៈទេសៈ ដែលអង្គការនេះត្រៀមរៀបចំដំណើរការ សន្និសីទជាន់ខ្ពស់នៅប្រទេសប៉ូឡួញ នាខែកក្កដាខាងមុខនេះ៕