មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមប្រឆាំងជំទាស់ការដាកស្ថានីយ៍ខួងប្រេង ខុសច្បាប់របស់ចិន
11/05/2014 09:35
(VOVworld) – នាព្រឹកថ្ងៃទី ១១ ឧសភា មូលនិធិ សន្តិភាពនិងអភិវឌ្ឍន៍វៀតណាមចំណុះសម្ព័ន្ធភាព បណ្ដាអង្គការមត្តិភាពវៀតណាមបានចេញសេចក្តី ប្រកាសប្រឆាំង ជំទាស់ការដែលចិនដាកស្ថានីយ៍ខួង ប្រេងខុសច្បាប់នៅតំបន់សមុទ្រសេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រៀបបាតសមុទ្ររបស់វៀតណាម។

អតីតអនុប្រធានរដ្ឋ វៀតណាមនិងជាប្រធានមូលនិធិ សន្តិភាពនិងអភិវឌ្ឍន៍វៀតណាមលោកស្រី Pham Thi Binh (Image: Vietnam+) (VOVworld) – នាព្រឹកថ្ងៃទី ១១ ឧសភា មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាម ចំណុះសម្ព័ន្ធភាពបណ្ដាអង្គការមត្តិភាពវៀតណាមបានចេញសេចក្តីប្រកាសប្រឆាំង ជំទាស់ការដែល ចិនបានដាកស្ថានីយ៍ខួងប្រេងខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រៀបបាតសមុទ្ររបស់វៀតណាម។ តាមនោះ អង្គការនេះបានស្នើរឲ្យចិន ដកស្ថានីយ៍ខួងប្រេងនិងនាវានានាចេញពីតំបន់ដែនសមុទ្ររបស់វៀតណាម ភ្លាម មួយរំពេច បន្ទាប់នោះ ដំណើរការចរចារដើម្បីដោះស្រាយបញ្ហានេះ។ អតីត អនុប្រធានរដ្ឋ វៀតណាមនិងជាប្រធានមូលនិធិ សន្តិភាពនិងអភិវឌ្ឍន៍វៀតណាម លោកស្រី Pham Thi Binh បានលើកច្បាស់ថា៖ “ចំពោះប្រទេសនិមួយៗ អធិបេយ្យភាពនិងបូរណភាពដែនដីគឺពិសិទ្ធនិងខ្ពង់ខ្ពស់ណាស់។ ដើម្បីមានសន្តិភាពស្ថិរភាពរវាងបណ្ដាប្រជាជាតិ យើងត្រូវមានការគោរពរចំពោះអធិប តេយ្យភាព និងបូរណភាពដែនដៅរបស់គ្នា។ យើងខ្ញុំគាំទ្រការផ្តួចផ្តើមគំនិតនិងការខំប្រឹង ប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចការពារអធិបតេយ្យភាពដោយសន្តិវិធី ជំរុញ ការចរចារដោយឈរលើស្មារតីគោរពច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញា អ.ស.ប. ស្តអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ សេចក្តីថ្លែងការស្តីពី ក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (DOC) និងបណ្ដាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២។ យើងខ្ញុំអំពាវនាវឲ្យសាធារណៈមតិស្រឡាញ់សន្តិភាពនិងយុត្តិធម៌លើពិភពលោកទាំង មូលឡើងសម្លេងស្នើរឲ្យចិនគោរពច្បាប់អន្តរ ជាតិនិងអធិបតេយ្យភាពស្របច្បាប់របស់ វៀតណាម បញ្ចប់រាល់សកម្មភាពដោយឯកតោភាគីដែលគំរាមកំហែងសន្តិភាពស្ថិរភាព និងសន្តិសុខក្នុងតំបន់៕”
Related





