VOV WorldVOV World
មូស្គូមានគោលបំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាចថ្មីនៅអេហ្ស៊ីប
12/07/2013 07:18
(VOVworld) – នាថ្ងៃទី ១១ កក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែងនូវការព្រយបារម្មហ៍ចំពោះស្ថិរភាពស្ថានភាពនៅអេហ្ស៊ីបហើយ ប្រកាសថា៖ មូស្គូមានគោលបំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាច ថ្មីនៅប្រទេសអាហ្វ្រិកខាងជើងនេះ។
មូស្គូមានគោលបំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាចថ្មីនៅអេហ្ស៊ីប
ប្រជាជនអេហ្ស៊ីបគប្បី ដោះស្រាយវិបត្តិនៅទីនេះដោយសន្តិវិធីជាពិសេសគឺការសន្ទនាជាតិ។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១១ កក្កដា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសម្តែង នូវការព្រយបារម្មហ៍ចំពោះស្ថិរភាពស្ថានភាពនៅអេហ្ស៊ីប ហើយប្រកាសថា៖ មូស្គូមានគោល បំណងសហប្រតិបត្តិការយូរអង្វែងជាមួយរដ្ឋអំណាចថ្មីនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេស Lavrov បានវាយតំលៃថា៖ អេហ្ស៊ីបគឺប្រទេសអារ៉ាប់មានឥទ្ធិពលដ៏ធំធេងដល់ស្ថានភាពលើពិភពអារ៉ាប់ព្រមជាមួយនោះ​ តំបន់នេះមានគ្រោះអាសន្នជាច្រើនដែលអាចគំរាមកំហែងដល់ទំនាក់ទំនងអន្តរជាតិ។ លោក  Lavrov ក៏បានសង្កត់ ធ្ងន់ទៀតថា៖ ប្រជាជនអេហ្ស៊ីបគប្បីដោះស្រាយវិបត្តិនៅទីនេះដោយ សន្តិវិធីជាពិសេសគឺការសន្ទនាជាតិ។ អ្នកប្រមុខផ្នែកការទូតរបស់រុស្ស៊ីក៏បានសម្តែងនូវការ ផ្តើមគំនិតអំពីដំណើរការសន្ទនាមួយសំដៅស្ថិរភាពសភាពការណ៍នៅប្រទេសនេះយ៉ាង ឆាប់ៗការអនុវត្តន៍រាល់វិធានការក្នុងរយៈពេលអន្តរកាលនិងការត្រៀមរៀបចំឲ្យការបោះ ឆ្នោតប្រជាធិបតេយ្យសេរីភាពមួយ៕