VOV WorldVOV World
នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្តែងនិងមានប្រសិទ្ធភាព
21/02/2026 07:03
(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំ បើកនៃក្រុមប្រឹក្សាសន្តិភាព អំពីតំបន់ហ្គាហ្សា ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) លោកអគ្គលេខាបក្សតូ ឡឹម អញ្ជើញទទួលជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅសេតវិមាន។
នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្តែងនិងមានប្រសិទ្ធភាព
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ TTXVN) ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់និងមានបំណងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិកឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែងនិងមានប្រសិទ្ធភាព ហើយបានស្នើឱ្យភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យកម្រិតខ្ពស់។ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច-ពាណិជ្ជកម្ម លោកអគ្គលេខាបក្សបានសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីរបន្តការសន្ទនាដោយស្មោះត្រង់ និងជាក់ស្តែង លើបញ្ហាដែលនៅសេសសល់ ឈរលើស្មារតីនៃតុល្យភាព និងភាពសុខដុមរមនានៃផលប្រយោជន៍ ស្របតាមលក្ខខណ្ឌ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីនីមួយៗ ដើម្បីផលប្រយោជន៍របស់អាជីវកម្មនិងប្រជា ជននៃប្រទេសទាំងពីរ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រទេសវៀតណាមដែល “ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួននិងវិបុលភាព”។ លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមដោយផ្ទាល់របស់លោកអគ្គលេខាបក្សតូ ឡឹម នៅក្នុងកិច្ចប្រជុំបើកនៃក្រុមប្រឹក្សាសន្តិភាពអំពីតំបន់ហ្គាហ្សា។ ប្រការនេះបង្ហាញពីតួនាទី និងឋានៈកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ សកល។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តចាត់ទុកវៀតណាមជាដៃគូសំខាន់នៅក្នុងតំបន់។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងសំឡេងដែលកំពុងកើនឡើងរបស់វៀតណាមនៅក្នុងវេទិកាតំបន់ និងពហុភាគី។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្សតូ ឡឹម បានគោរពអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា អញ្ជើញមកទស្សនកិច្ចនៅវៀត ណាមម្តងទៀតក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលយកការអញ្ជើញដោយរីករាយ ហើយបាននិយាយថា លោកនឹងមកទស្សនកិច្ចប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ៕   វ៉ាន់ ហ៊ីវ
TAG
VOV/VOVworld/នាំទំនាក់ទំនង/ភាពជាដៃគូ/យុទ្ធសាស្ត្រ/គ្រប់ជ្រុងជ្រោយ/វៀតណាម/សហរដ្ឋអាមេរិក/អភិវឌ្ឍន៍/ស្ថិរភាព/ជាក់ស្តែង/មានប្រសិទ្ធភាព