នាយករដ្ឋមន្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា
09/09/2016 12:42
(VOVworld) – នារសៀលថ្ងៃទី៩ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្រីសួរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (VOV) (VOVworld) – នារសៀលថ្ងៃទី៩ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនា ជាមួយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងជំនួបសន្ទនា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc មានគោលបំណង ថា៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាជួយឧបត្ថម្ភសហគ្រាស វៀតណាម វិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា ក្នុងនោះមានសម្ព័ន្ធ ក្រុមហ៊ុនធំៗរបស់វៀត ណាមដូចជា VNPT និង Viettel ។ ក្រៅពីនោះ ភាគីទាំងពីរបង្កើនការធានាសុវត្ថិ ភាពព័ត៌មាន រាំងស្កាត់បញ្ហាអសកម្ម លើបណ្តាញអ៊ីនធឺណែត។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរ គមនាគមន៍កម្ពុជា លោក ត្រាំ អ៊ីវតឹក បានឲ្យ ដឹងថា៖ គោលដៅនៃ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកគឺ សំដៅបង្កើន កិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ជាមយយក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ព្រមទាំង ជំរុញទំនាក់ ទំនងមិត្តភាពប្រពៃណីល្អប្រសើទ្វេភាគីផងដែរ៕
Related
More




