VOV WorldVOV World
នាយករដ្ឋមន្រ្តី Nguyen Tan Dung៖វៀតណាមប្តេជ្ញាការពារអធិយតេយ្យ ភាពនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន
12/05/2014 07:01
ថ្ងៃទី១១ឧសភាក្នុងក្របខ័ណ្ឌនៃសន្និសីទ​កំពូលអាស៊ាន លើកទី២៤នៅម៉ីយ៉ាន់ម៉ានាយករដ្ឋមន្រ្តី វៀតណាម លោកNguyen Tan Dung​បានឡើងសំលេងជាផ្លូវការប្រឆាំង ជំទាស់អំពើដ៍គ្រោះថ្នាក់របស់ចិន
នាយករដ្ឋមន្រ្តី Nguyen Tan Dung៖វៀតណាមប្តេជ្ញាការពារអធិយតេយ្យ ភាពនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន
Vovworld-ថ្ងៃទី១១ឧសភាក្នុងក្របខ័ណ្ឌនៃសន្និសីទ​កំពូលអាស៊ានលើកទី ២៤ នៅម៉ីយ៉ាន់ម៉ានាយករដ្ឋមន្រ្តី វៀតណាមលោកNguyen Tan Dung​បានឡើងសំលេង ជាផ្លូវការប្រឆាំងជំទាស់អំពើដ៍គ្រោះថ្នាក់របស់ចិនដែលបាននិងកំពុងគំរាមកំ​ហែងផ្ទាល់ដល់សន្តិភាពស្ថិរភាពសន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាង កើត។លោកNguyen Tan Dungបានគូសបញ្ជាក់​ថា៖កាលពីថ្ងៃទី១ឧសភាចិន​បាន បញ្ជូន ទាំងកម្រោលស្ថានីយ៍ខួងHaiynan Shiyou៩៨១នៅក្នុងតំបន់ទឹកជ្រៅរបស់ វៀតណាម ព័ទ្ឋជំវិញដោយនាវាប្រដាប់អាវុធនាវាយោធានិងយន្តហោះចំបាំងនៅ តំបន់សមុទ្ររបស់វៀតណាមនិងដាក់ស្ថានីយ៍ខួងHaiynan Shiyou៩៨១នៅក្នុងតំបន់ ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ច​ផ្តាច់មុខរបស់វៀតណាមតាមអនុសញ្ញាអង្គការ សប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨៣( UNCLOS)។ លោកNguyen Tan Dungអះ អាងថា៖វៀតណាមបានរក្សាការអត់ធ្មត់នៅកំរិតខ្ពស់បំផុតសំដែងសុឆន្ទះរបស់ខ្លួនប្រើ ប្រាស់បណ្តាកាណាល់ការទូតជួបសន្ទនានៅគ្រប់ជាន់ថ្នាក់ជាមួយចិនដើម្បីប្រឆាំង ជំទាស់និងទាមទារភាគីចិនដកភ្លាមស្ថានីយ៍ខួងពោលខាងលើចេញពីតំបន់សមុទ្រ របស់វៀតណាម។រហូលមកដល់ពេលនេះភាគីចិនមិនឆ្លើយតបបណ្តា សំណូមពរ ដ៍ត្រឹមត្រូវរបស់ភាគីវៀតណាមនៅឡើយហើយបន្តបង្កើនការរំលោភកាន់តែគ្រោះ ថ្នាក់និងធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃទៅវិញវៀតណាមផ្តោតការយកចិត្តទុកដាក់និង ជានិច្ចកាលធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាបង្កើនទំនាក់ទំនងមិត្តភាព ដ៍ល្អ​ប្រសើរ​ជាមួយចិន។វៀតណាមមានបំណងសហប្រតិបត្តិការ​ជាមួយចិន​ក្នុង​ការដោះស្រាយជំលោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននសច្បាប់អន្តរជាតិ ស្មើភាពគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំង២ក៍ដូចជាសន្តិភាពស្ថិរភាពនៅក្នុងតំបន់និងនៅលើសកលលោកវៀតណាម ប្រឆាំងជំទាស់អំពើរំលោភទាំងឡាយ៉ាងម៉ឹងម៉ាត់និងដាច់ខាតការពារអធិយតេយ្យ ភាពចាតិនិងផលប្រយោជន៍ដ៍ត្រឹមត្រូវរបស់ខ្លួន។ នាយករដ្ឋមន្រ្តី វៀតណាមលោកNguyen Tan Dung​​(​TTXVN) លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungគូសបញ្ជាក់ថែមទៀតថា៖វៀត​ណាម​ថ្លែងអំណរគុណនិងអំពាវនារឲ្យបណ្តាប្រទេសអាស៊ាននិងប្រទេសនានាលើស កលលោកបុគ្គលអង្គការអន្ត​រជាតិបន្តឡើងសំលេងប្រឆាំង​ជំទាស់អំពើរំលោភ​ដ៍ធ្ងន់ធ្ងររបស់ចិនគាំទ្រសំណូមពរស្របច្បាប់របស់វៀតណាម។លោក Nguyen Tan Dungបានស្នើរអាស៊ានបង្កើនសាមគ្គីភាពនិងអះអាងឡើងវិញនូវគោលការណ៍ដែល បានលើកឡើងក្នុងក្នុងសេសក្តីថ្លែងការណ៍៦ចំណុចស្តីពីសមុទ្រខាងកើត។លោកបានស្នើភាគីចិនប្រតិបត្តិតាមច្បាប់អន្តរជាតិ UNCLOSជាពិសេសគឺត្រូវ​គោរពតំបន់ខ្ពង់រាបបាតនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខ២០០ម៉ាយរបស់បណ្តាប្រទេស តាមបណ្តាយឆ្នេសមុទ្រអនុវត្ត​យ៉ាងពេញលេញនូវ​សេចក្តីថ្លែងការណ៍ស្តីពីការប្រតិ បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC)និងក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង កើត(COC)ទៀតផង៕