VOV WorldVOV World
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ
30/07/2015 10:03
(VOVworld) - នៅទីនេះ លោក Le Thanh Hai បានអះ អាងថា ទីក្រុងហូជីមិញមានគោលបំណងរួមជាមួយ អង់គ្លេសនាំទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម- អង់គ្លេសអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងជាក់ស្ដែង លើគ្រប់វិស័យ។
លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron (រូបថត៖hochiminhcity.gov.vn) (VOVworld) - នារសៀលថ្ងៃទី៣០ កក្កដា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក David Cameron បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ប្រកបដោយជោគជ័យដំ ណើរទស្សនកិច្ចនៅវៀតណាម។មុននោះ​នាព្រឹកថ្ងៃដដែល លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញនិងលោក Le Hoang Quan ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្រ្តី អង់គ្លេសលោក David Cameron។នៅទីនេះ លោក Le Thanh Hai បានអះអាងថា ទីក្រុងហូជីមិញមានគោលបំណងរួមជាមួយអង់គ្លេសនាំទំនាក់ ទំនងដៃគូយុទ្ធ សាស្ត្រវៀតណាម-អង់គ្លេសអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងជាក់ ស្ដែងលើគ្រប់ វិស័យ។រីឯនាយករដ្ឋមន្រ្តីលោក David Cameron បានវាយតំលៃ ខ្ពស់ចំពោះការ ខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញក្នុងការជំរុញកំណែទម្រង់សេដ្ឋ កិច្ចនិងបង្កើត បរិយាកាសអាជីវកម្មងាយស្រួលសំរាប់អង្គភាពនៅក្នុងនិងក្រៅ ប្រទេស។លោក David Cameron បានអះអាងថាត្រៀមខ្លួនជាស្រេចចែករំលែក ជាមួយវៀតណាម ក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអប់រំបណ្ដុះបណ្ដាលជាដើម៕