នាយករដ្ឋមន្រ្តីវៀតណាម៖ កសាងខឿនឧស្សាហកម្មការពារជាតិឲ្យជឿនលឿន ទំនើប
15/09/2015 10:02
(VOVworld) - “ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ផ្នែកឧស្សាហ កម្មការពារជាតិជាសារវ័ន្តមាន លក្ខណៈគ្រប់គ្រាន់ ដើម្បីរៀបចំផលិតអាវុធទំនើបមួយចំនួន ឆ្លើយតបនឹង តម្រូវការការពារមាតុប្រទេសក្នុងស្ថានភាពថ្មី។

(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណីរបស់ អគ្គស្នងការឧស្សាហកម្មការពារជាតិចំណុះក្រសួងការពារប្រទេសវៀតណាម នា ព្រឹកថ្ងៃទី១៥ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានសង្កត់ ធ្ងន់ថា៖ អគ្គស្នងការឧស្សាហកម្មការពារជាតិចាំបាច់ត្រូវប្រមូលផ្ដុំកសាងខឿន ឧស្សាហកម្មការពារជាតិឲ្យបានជឿនលឿន ទំនើប ហើយក្លាយទៅជាចំណែកមួយ សំខាន់នៃខឿនឧស្សាហកម្មជាតិ។ទន្ទឹមនឹងនោះ ត្រូវជំរុញខ្លាំងកិច្ចសហប្រតិបតិ្ត ការនៅក្នុងប្រទេសនិងអន្តរជាតិ ប្រមូលផ្ដុំប្រើប្រាស់ ច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេក វិទ្យាការពារជាតិ។ “ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ផ្នែកឧស្សាហកម្មការពារជាតិជាសារវ័ន្តមាន លក្ខណៈ គ្រប់គ្រាន់ដើម្បីរៀបចំផលិតអាវុធទំនើបមួយចំនួន ឆ្លើយតបនឹង តម្រូវការការពារ មាតុប្រទេសក្នុងស្ថានភាពថ្មី។ចាំបាច់ត្រូវប្រមូលផ្ដុំធ្វើម្ចាស់បច្ចេកវិទ្យា ផលិត យ៉ាងលឿននិងប្រកបដោយប្រសិទ្ធិភាពប្រភេទកាំជ្រួចមីស៊ីល ទំនើបមួយចំនួន សំដៅលើកកំពស់សមត្ថភាពប្រយុទ្ធរបស់កងទ័ពប្រជាជនវៀតណាមក្នុងកិច្ច ការពារបូរណភាពដែនដីនិងអធិបតេយ្យភាពដ៏ពិសិដ្ឋរបស់ប្រទេសជាតិ”៕
Related




