VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មគំរូ
14/12/2015 09:21
(VOVworld) - នៅទីនេះ លោក Nguyen Tan Dung បាន វាយតំលៃខ្ពស់ចំពោះរាល់ ការរួមវិភាគទានសំខាន់ របស់សហគមន៍អង្គភាពអាជីវកម្មវៀតណាមចូលក្នុង សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងដំណើរការ សមាហរណកម្មអន្តរជាតិដែលចំណុចស្នូលនោះគឺសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសជាតិ។
នាយករដ្ឋមន្រ្តីវៀតណាមជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មគំរូ
(VOVworld) - នាយប់ថ្ងៃទី១៣ ធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានជួបសំណេះសំណាលជាមួយអង្គភាពអាជីវកម្មដែល ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាមឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន។ នៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះរាល់ ការរួមវិភាគទាន សំខាន់របស់សហគមន៍អង្គភាពអាជីវកម្មវៀតណាមចូលក្នុង សមិទ្ធិផលអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមនិងដំណើរការសមាហរណកម្មអន្តរជាតិដែលចំណុចស្នូលនោះគឺ សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសជាតិ។លោកនាយករដ្ឋមន្រ្តីបាន អះអាងថា វៀតណាមបានអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីចំនួន១០និង ត្រៀមរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប។កិច្ច ព្រមព្រៀងទាំងនេះមិនត្រឹមតែទាក់ទាញយ៉ាងខ្លាំងនូវការ វិនិយោគពីបរទេស ប៉ុណ្ណោះទេ ថែមទាំងជំរុញខ្លាំងការនាំចេញ រួមចំណែកក្នុង កំណើនសេដ្ឋកិច្ចនិង ជួយឲ្យអង្គភាពអាជីវកម្មរីកធំធាត់ជាបណ្ដើរៗអំពីសមត្ថភាពគ្រប់គ្រងនិងសមត្ថ ភាពប្រកួតប្រជែងទៀតផង។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានលើក ច្បាស់ថា៖ “គ្មានវិធីណាផ្សេងក្រៅពីយើងត្រូវធ្វើសមាហរណកម្មដើម្បីអភិវឌ្ឍន៍ ដើម្បីធ្វើឧស្សា ហូបនីយកម្ម ទំនើបភាវូបនីយកម្ម ដើម្បីអភិវឌ្ឍន៍កាន់តែលឿននិងនិរន្តរភាព ដើម្បី កសាងប្រទេសវៀតណាមមួយប្រជាជនសម្បូរធូធារ ប្រទេសខ្លាំងមាំមួន ប្រជាធិប តេយ្យ សមភាពនិងអរិយ្យធម៌។ចង់ធ្វើបានដូច្នេះយើងត្រូវធ្វើសមាហរណកម្ម ប៉ុន្តែ សមាហរណកម្មគឺត្រូវប្រកួតប្រជែង។អង្គភាពអាជីវកម្មជាកម្លាំង ស្នូលក្នុងការ ប្រកួតប្រជែង។រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលទាំងអស់ ទីមួយគឺទីផ្សារ ទីពីរគឺកែលំអររបប ច្បាប់ និងកែទម្រង់បែបបទដើម្បីកាត់បន្ថយ ចំណាយ និង ពេលវេលាសំរាប់អង្គភាពអាជីវកម្ម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង”។ នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថតរូបអនុស្សាវរីយ៍ជាមួយតំណាងនៃអង្គភាពអាជីវកម្មគំរូ នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានជួបសន្ទនាជា មួយអង្គភាពអាជីវកម្មនៃវិស័យឧស្សាហពាណិជ្ជកម្មដើម្បីផ្លាស់ប្ដូរអំពីទិសដៅ និងដំណោះស្រាយមួយចំនួនដើម្បីជំរុញខ្លាំងសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិ។លោក Nguyen Tan Dung បានសំណូមពរឲ្យក្រសួងឧស្សាហពាណិជ្ជកម្ម ត្រួតពិនិត្យ បំពេញបន្ថែម និងកែលំអរយន្តការគោលនយោបាយ ហើយកែទម្រង់ បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្ម ផ្សាភ្ជាប់ជា មួយការកសាងយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍន៍ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនិង ធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ៕