នាយករដ្ឋមន្រ្តីវៀតណាមបំផុសចលនារប្រឡងប្រណាំងស្នេហារជាតិ
07/12/2015 12:05
(VOVworld) - តាងនាមរដ្ឋាភិបាលនិងក្រុមប្រឹក្សា ប្រឡងប្រណាំង លើកសរសើរមជ្ឈឹម នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានបំផុសចលនា ប្រឡង ប្រណាំងនៅទូទាំងប្រទេសក្នុងដំណាក់កាល ២០១៦-២០២០

(VOVworld) - ក្រោយពីធ្វើការរយៈពេល២ថ្ងៃ មហាសន្និបាតប្រឡងប្រណាំង ស្នេហារជាតិទូទាំងប្រទេសវៀតណាមលើកទី៩បានបិទបញ្ចប់នារសៀលថ្ងៃ ទី៧ ធ្នូ នៅរដ្ឋធានីហាណូយ។ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បំផុសចលនាប្រឡងប្រណាំងស្នេហារជាតិ ដំណាក់កាល២០១៦-២០២០។ តាងនាមរដ្ឋាភិបាលនិងក្រុមប្រឹក្សាប្រឡងប្រណាំង លើកសរសើរមជ្ឈឹម នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានបំផុសចលនាប្រឡងប្រណាំងនៅ ទូទាំងប្រទេសក្នុងដំណាក់កាល២០១៦-២០២០ ក្រោមប្រធានបទ “សាមគ្គីភាព ឆ្នៃប្រឌិត ប្រឡងប្រណាំងកសាងងនិងការពារមាតុប្រទេស” ដែលប្រមូលផ្ដុំទៅលើខ្លឹម សារស្នូលចំនួន៥។មុនបង្អស់ ជំរុញខ្លាំងចលនាប្រឡង ប្រណាំងដោយមានខ្លឹម សារជាក់ស្ដែង មានប្រសិទ្ធិភាព ខំប្រឹងប្រែងអនុវត្តន៍ ប្រកបដោយជោគជ័យនូវ គោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “ចលនាប្រឡងប្រណាំងគប្បីផ្ដោតទៅលើការសិក្សារៀនសូត្រនិងធ្វើតាមគំរូ សីលធម៌លោកប្រធានហូជីមិញ លើកកំពស់សមត្ថភាពនិងកម្លាំងផ្ទៃក្នុងរបស់ បក្ស កសាងបក្សរឹងមាំនិងស្មោះត្រង់។លើកកំពស់សមត្ថភាពគ្រប់គ្រងរដ្ឋ ជំរុញ ខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ។កសាងផែនមហាសាមគ្គី ភាពជាតិ ទាំងមូល ទាក់ទាញប្រភពកម្លាំងឆ្នៃប្រឌិតរបស់ប្រជាជនគ្រប់ស្រទាប់ រួមចំណែកសកម្មក្នុង ការអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ”៕
Related





