នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew
30/03/2015 09:40
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាល សឹង្ហបុរី នាថ្ងៃទី២៩ មិនា នាយក រដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទៅកាន់សឹង្ហបុរី ចូលរួមពិធី គោរពវិញ្ញាណក្ខ័ន្ទនិងបញ្ចុះសពថ្នាក់រដ្ឋ របស់អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew។

លោកនាយករដ្ឋមន្រ្តីសរសេរក្នុងសៀវភៅកាន់ទុក្ខរបស់អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Kuan Yew (រូបថត៖VGP) (VOVworld) - តាមសេចក្ដីអញ្ជើញរបស់រដ្ឋាភិបាលសឹង្ហបុរី នាថ្ងៃទី២៩ មិនា នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញទៅកាន់សឹង្ហបុរីចូលរួមពិធី គោរពវិញ្ញាណក្ខ័ន្ទនិងបញ្ចុះសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Kuan Yew។ចូលរួមពិធីកាន់ទុក្ខរបស់លោក Lee Kuan Yew នៅមានប្រមុខដឹកនាំរដ្ឋ រដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបណ្ដាប្រទេសជាសមាជិកសន្និសីទកំពូលអាស៊ីបូព៌ា(EAS)ផងដែរ។លោក នាយករដ្ឋមន្រ្តី Nguyen Tan Dung បានចែករំលឹកទុក្ខជាមួយរដ្ឋាភិបាល ប្រជាជន សងឹ្ហបុរី និង គ្រួសាររបស់អតីតនាយករដ្ឋមន្រ្តីលោក Lee Kuan Yew។ក្រោយពីពិធី បុណ្យសព លោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយប្រធានាធិបតី សឹង្ហបុរីលោក Tony Tan។ នាយប់ថ្ងៃដដែល ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមនានា ក៏បានផ្ញើរសារទូរលេខរំលែក ទុក្ខជាមួយថ្នាក់ដឹកនាំ ប្រជាជនសឹង្ហបុរីនិងគ្រួសារ របស់លោក Lee Kuan Yew ផងដែរ៕
Related





