VOV WorldVOV World
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសិក្ខាសាលាជាមួយអង្គភាពអាជីវកម្មជប៉ុន
03/07/2015 10:08
(VOVworld) - ថ្លែងមតិនៅទីនេះលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមសន្យា រួមដំណើរនិងបង្កលក្ខ ណៈងាយស្រួលដើម្បីអង្គភាព អាជីវកម្មវិនិយោគផ្ទាល់បរទេស (FDI) និយាយរួម និងជប៉ុននិយាយដោយឡែកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមសិក្ខាសាលាជាមួយអង្គភាពអាជីវកម្មជប៉ុន
(VOVworld) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧នៅ ទីក្រុងតូក្យូរបស់ជប៉ុន នាព្រឹកថ្ងៃទី៣ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោកNguyen  Tan Dung បានចូលរួមធ្វើអធិបតីសិក្ខាសាលាជាមួយតំណាងនៃសម្ព័ន្ធក្រុមហ៊ុនធំ ចំនួន១៥របស់ជប៉ុនលើច្រើនវិស័យ។ថ្លែងមតិនៅទីនេះលោក Nguyen Tan Dung បាន សង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមសន្យារួមដំណើរនិងបង្កលក្ខណៈងាយស្រួល ដើម្បីអង្គភាពអាជីវកម្មវិនិយោគផ្ទាល់បរទេស (FDI) និយាយរួមនិងជប៉ុននិយាយ ដោយឡែកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។ (រូបថត៖VGP) “បើទោះបីជានាបច្ចុប្បន្ន បរិយាកាសអាជីវកម្មនៅវៀតណាមនៅមានកំហិត ការលំ បាកលំបិនក្ដី ប៉ុន្តែយើងខ្ញុំកំពុងប្ដេជ្ញាអនុវត្តដោយព្រមៗគ្នាដំណោះស្រាយជាច្រើន ជាពិសេសគឺកែទម្រង់បែបបទរដ្ឋបាលក្នុងបណ្ដាវិស័យអំពីពន្ធ គយ ធានារ៉ាប់រង សង្គម ដីធ្លីជាដើម។វៀតណាមខំប្រឹងប្រែងទទួលបានគោលដៅនានាអំពីបរិយា កាសអាជីវកម្មស្មើនឹងកំរិតមធ្យមរបស់ក្រុមអាស៊ាន-៤ក្នុងឆ្នាំ២០១៦។នេះជារាល់ កិច្ចសន្យាដ៏ខ្លាំងក្លារបស់វៀតណាមដើម្បីកែលំអរបរិយាកាសវិនិយោគ ធ្វើអាជី វកម្មឲ្យកាន់តែសមស្របនឹងបទដ្ឋានអន្តរជាតិនិងកិច្ចសន្យា ពាណិជ្ជកម្មសេរី នានា”។ វាយតំលៃខ្ពស់ចំពោះទស្សនៈនិងប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការ ខិតខំប្រឹងប្រែងសុក្រិតបរិយាកាសវិនិយោគ សម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនរបស់ ជប៉ុនបានអះអាងនូវគោលបំណងបង្កើន ការបើកទូលាយការវិនិយោគ ធ្វើអាជីវ កម្ម នៅវៀតណាម។ ក៏នាព្រឹកថ្ងៃដដែលដែរ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនា ជាមួយទេសាភិបាលខេត្ត Kanagawa លោក Kuroiwa Yuji ដែលជាតំបន់មានអង្គ ភាពអាជីវកម្មជាច្រើនយកចិត្តទុកដាក់ដល់ការវិនិយោគចូលក្នុងវៀតណាម៕