VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ បំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ឲ្យ​បាន​ទាន់ពេលវេលា
26/11/2025 12:05
(VOVWORLD) - ប្រមុខក្រសួង សាខា និងមូលដ្ឋាននានា ត្រូវទទួលខុសត្រូវដោយផ្ទាល់ និងទាំងស្រុង ប្រសិនបើកើតឡើងករណីទូកនេសាទរំលោភបំពាន ឬពន្យាពេលការដក "កាតលឿង" IUU។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំតាមអនឡាញលើកទី ២៣ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញត្តិ(IUU) នាថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ បំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ឲ្យ​បាន​ទាន់ពេលវេលា
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមអនឡាញលើកទី ២៣ នៃគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU។ រូបថត៖ VGP/Nhat Bac យោងតាមរបាយការណ៍ នាសប្តាហ៍កន្លងទៅ ក្រសួង សាខា និងមូលដ្ឋាននានា បានបំពេញភារកិច្ចចំនួន ៨៥/៩៩ (កើន ៣០ បើធៀបនឹងសប្តាហ៍មុន) ហើយកំពុងបន្តដាក់ពង្រាយភារកិច្ចចំនួន ១៤ នៅសេសសល់ តាមកាលវិភាគដែលនាយករដ្ឋមន្ត្រីបានកំណត់។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖