VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
19/02/2017 09:09
(VOVworld)-ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំ២០១៧ នារសៀលថ្ងៃទី១៨កុម្ភៈ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅដាក់កម្រងផ្កា
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
លោក Nguyen Xuan Phuc និងក្រុមការងារអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ (VOVworld)-ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំ២០១៧ នារសៀលថ្ងៃទី១៨កុម្ភៈ នាយក  រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅដាក់កម្រង ផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌលជាតិពិសេស Kim  Lien នៅខេត្ត Nghe An។នៅទីនេះលោក Nguyen Xuan Phucនិងក្រុមការងារ បាន គោរពដាក់កម្រងផ្កា អុជធូបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគុណ  បំណាចនិងបុព្វហេតុដ៏ឧត្តងឧត្តមរបស់លោកប្រធានហូជីមិញ។ ក្នុងឱកាសនេះដែរ  លោកនាយករដ្ឋមន្ត្រីនិងក្រុមការងារបានអញ្ជើញទៅទស្សនាបេតិកភ័ណ្ឌ និងរមណី ដ្ឋានដែលផ្សាភ្ជាប់ជាមួយនឹងស្រុកកំណើតនិងក្រុមគ្រួសាររបស់លោកប្រ ធានហូជី មិញ។ ក្នុងដំណើរទស្សនប័ណ្ណាល័យ Lang Sen នាយករដ្ឋមន្ត្រី មានបំ ណងថា គណៈកម្មការគ្រប់គ្រងនៅទីនេះ គប្បីប្រមូលផ្តុំឲ្យបានច្រើនថែមទៀតនូវ សៀវភៅ ពហុបែបបម្រើមិត្តអ្នកអានគ្រប់វ័យ សំដៅលើកកំពស់ចំណេះដឹងនិងវប្ប ធម៌ជូន ប្រជាជនគ្រប់ស្រទាប់ ឆ្លើយតបទៅនឹងតម្រូវការអានសៀវភៅរបស់ប្រជាជន ភូមិ  Sen Kim Lien ខេត្ត Nghe An ជាប្រភពកំណើតប្រពៃណីស្នេហាជាតិ ប្រពៃណីបដិវត្ត ន៍ឧស្សាព្យាយាមរៀនសូត្រនិងជាស្រុកកំណើតរបស់លោកប្រធាន ហូជីមិញជាទី គោរពស្រឡាញ់៕