VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្សនិងជា ប្រធានរដ្ឋចិនលោក Xi Jinping
06/11/2015 03:47
(VOVworld)-នាល្ងាចថ្ងៃទី៥វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល​ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung អញ្ជើញជួបសន្ទនាជាមួយ
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្សនិងជា ប្រធានរដ្ឋចិនលោក Xi Jinping
(VOVworld)-នាល្ងាចថ្ងៃទី៥វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល​ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Nguyen Tan Dung អញ្ជើញជួបសន្ទនាជាមួយ អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping។ នៅទីនេះ នាយករដ្ឋ មន្ត្រី Nguyen Tan Dung បានស្នើភាគីទាំងពីរ រក្សាការជួបប្រាស្រ័យនិង ផ្លាស់ប្តូរជាន់់ខ្ពស់ សំដៅបង្កើននូវ ទំនុកទុកចិត្តនយោបាយ ដើម្បីជម្រុញរាល់ យន្តការសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននិងតំបន់នានានៃភាគីទាំងពីរ និងបង្កើនការជួបប្រាស្រ័យប្រជាជន។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្ស និងជា ប្រធានរដ្ឋចិនលោក Xi Jinping        លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរភាគីចិន បង្កលក្ខណៈងាយ ស្រួល សម្រាប់ទំនិញវៀតណាមនាំចូលចិនច្រើនថែមទៀត ។ ចំពោះបញ្ហាសមុទ្រ ​នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តយ៉ាង ត្រឹមត្រូវរាល់កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់ ស្តីពីបញ្ហាសមុទ្រ ជាពិសេស គឺកិច្ចព្រមព្រៀងស្តីពីគោលការណ៍សារវ័ន្ត សំដៅបញ្ជាណែនាំដោះស្រាយបញ្ហានៅ សមុទ្រខាងកើតរវាងវៀតណាមនិង ចិន ដោយសកម្មភាពជាក់ស្តែង ព្រមទាំងអនុវត្ តល្អនូវយន្តការចរចារថ្នាក់រដ្ឋា ភិបាល ស្តីពីព្រំដែនខ័ណ្ឌសីមារវាងវៀតណាមជាមួយ ចិន តាមរយៈបណ្តា កិច្ចចរចារសន្តិភាពផងដែរ។ រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី ក៏បាន ស្នើរឲ្យភាគីចិនរួមជាមួយវៀតណាម នាំមុខក្នុងការអនុវត្តយ៉ាងត្រឹមត្រូវនិង ពេញលេញ នូវសេចក្តីថ្លែងការណ៍ស្តីពីការបតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាង កើត (DOC) និងកសាងប្រកបដោយប្រសិទ្ធិភាពនូវក្រមប្រតិបត្តិតំបន់នៅ សមុទ្រ ខាងកើត(COC) យ៉ាងឆាប់ៗ។        នៅទីនេះ អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping បានដាក់ ចេញ ទិសដៅសហប្រតិបត្តិការ ចំនួន៤រវាងចិននិងវៀតណាមនាពេលខាង មុខ។ ហើយរីឯបញ្ហាសមុទ្រខាងកើត លោក Xi Jinping បានឲ្យដឹងថា  ភាគីទាំងពីរត្រូវ ម្ចាស់ការយ៉ាងល្អរាល់ការខ្វែងគំនិត។​ចំពោះបញ្ហាតំបន់និង អន្តរជាតិ លោក​Xi Jinping បានអះអាងថា ចិនគាំទ្រវៀតណាមពង្រីកតួនាទី​ក្នុងបណ្តាដំណើការ អភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ និង ស្នើរចិនបង្កើនការរួមសហការនៅបណ្តា វេទិការពហុភាគី៕