VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន
19/06/2017 02:08
(VOVWORLD) -នារសៀលថ្ងៃទី១៨មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Phan Changlong សមាជិកការិយាល័យនយោបាយ
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន នារសៀលថ្ងៃទី១៨មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Phan Changlong សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានស្នងការនយោបាយមជ្ឈឹមកងទ័ពចិន ដែលបានមកវៀតណាមចូលរួមកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ចិន លើកទី៤។ នាយករដ្ឋមន្ត្រីបានអះអាងថា៖នាពេលកន្លងទៅ កងទ័ពនៃប្រទេសទាំងពីរ បានគ្រប់គ្រង រក្សាសន្តិភាព ស្ថិរភាព បង្កលក្ខណះងាយស្រួលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែនលើដីគោក។ កងទ័ពជើងទឹក និងប៉ូលីសសមុទ្រនៃប្រទេសទាំងពីរបានរួមសហការហ្វឹកហាត់ និងផ្លាស់ប្តូរគណៈប្រតិភូជាមួយគ្នា។