នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដានឹងទទួលកាន់ដំណែងនាថ្ងៃទី ៤ វិច្ឆិកា
02/11/2015 08:43
(VOVworld) – ខុទ្ទកាល័យអគ្គទេសាភិបាលកាណាដាទើប នឹងប្រកាសជាផ្លូវការថា៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតនៃប្រទេស នេះ លោក Justin Trudeau និងជា ប្រធានគណៈបក្សសេរី (LIB) នឹងដំណើរការពិធីធ្វើសច្ចាប្រណិធានទទួលកាន់ ដំណែង នាថ្ងៃទី ៤ វិច្ឆិកាដែលមានគណៈរដ្ឋមន្ត្រីថ្មីរួមមានសមាជិក ចំនួន ២៥ រូប។

នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដានឹងទទួលកាន់ដំណែងនាថ្ងៃទី ៤ វិច្ឆិកា (Image: VNA) (VOVworld) – ខុទ្ទកាល័យអគ្គទេសាភិបាលកាណាដាទើបនឹងប្រកាសជាផ្លូវការ ថា៖ នាយករដ្ឋមន្ត្រីជាប់ឆ្នោតនៃប្រទេសនេះ លោក Justin Trudeau និងជា ប្រធាន គណៈបក្សសេរី (LIB) នឹងដំណើរការពិធីធ្វើសច្ចាប្រណិធានទទួលកាន់ ដំណែង នាថ្ងៃទី ៤ វិច្ឆិកាដែលមានគណៈរដ្ឋមន្ត្រីថ្មីរួមមានសមាជិកចំនួន ២៥ រូប។ អគ្គទេសាភិបាល កាណាដា លោក David Johnston នឹងធ្វើជាអធិបតីពិធី នេះ។ ដោយមានជ័យជំនះ ដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតសកលជំនាន់ទី ៤២ នាថ្ងៃទី ១៩ តុលា កន្លងទៅ លោក Justin Trudeau នឹងក្លាយទៅជានាយក រដ្ឋមន្ត្រីលើកទី ២៣ របស់ប្រទេស អាមេរិកខាងជើងនេះនិងជានាយករដ្ឋមន្ត្រី ក្មេងទី ២ ក្នុងប្រវត្តិសាស្ត្រកាណាដា៕
Related
More




