VOV WorldVOV World
នាយករដ្ឋមន្ត្រីជប៉ុន៖មិនគួរមានក្របខ័ណ្ឌភូមិសាស្ត្រចំពោះសិទ្ធិស្វ័យការពារសមូហភាព
03/02/2015 08:30
Vovworld-មជ្ឈដ្ឋានផ្សព្វផ្សាយជប៉ុនបានជូនដំណឹងនាថ្ងៃ ទី២កុម្ភៈថា នាយករដ្ឋមន្ត្រីនៃប្រទេសនេះលោក Shinzo Abe
នាយករដ្ឋមន្ត្រីជប៉ុន៖មិនគួរមានក្របខ័ណ្ឌភូមិសាស្ត្រចំពោះសិទ្ធិស្វ័យការពារសមូហភាព
នាយករដ្ឋមន្ត្រីជប៉ុន៖មិនគួរមានក្របខ័ណ្ឌភូមិសាស្ត្រចំពោះសិទ្ធិស្វ័យការពារសមូហភាព (Reuters)         Vovworld-មជ្ឈដ្ឋានផ្សព្វផ្សាយជប៉ុនបានជូនដំណឹងនាថ្ងៃទី២កុម្ភៈថា នាយករដ្ឋមន្ត្រីនៃប្រទេសនេះលោក Shinzo Abe បានប្រកាសថា តូក្យូមិនគួរអនុវត្ត ​ក្របខ័ណ្ឌ​ភូមិសាស្ត្រចំពោះទីកន្លែងដែលកំលាំងស្វ័យការពារ (SDF) អាចដាក់ ពង្រាយដើម្បី​ការពារសម្ព័ន្ធមិត្តក្នុងសិទ្ធិស្វ័យការពារសមូហភាព។ ថ្លែងមតិនៅ ចំពោះ​មុខ​គណៈកម្មាធិការថវិការរដ្ឋរបស់ព្រឹទ្ធសភា លោក Abe បានសង្កត់ធ្ងន់ថា យើងគួរអនុវត្តសិទ្ធិស្វ័យការពារសមូហភាពដែលមិនរងឥទ្ធិពលដោយកត្តាភូមិ សាស្ត្រ។ សេចក្តីប្រកាសពោលខាងលើរបស់នាយករដ្ឋមន្ត្រី Abe នាំចេញ​ក្នុង កាលៈទេសៈជប៉ុនត្រូវបង្កើនសន្តិសុខបន្ទាប់ពីពលរដ្ឋជប៉ុន២នាក់ត្រូវអង្គការរដ្ឋ ឥស្លាមស្វ័យប្រកាស (IS) សម្លាប់៕