នាយករដ្ឋមន្ត្រីជប៉ុនអាចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែមេសាខាងមុខ
26/02/2017 08:10
(VOVworld) – កាសែត “The Japan Times” នាថ្ងៃទី២៥ កុម្ភៈ បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងពិនិត្យមើលការធ្វើដំណើរទស្សនកិច្ច នៅរុស្ស៊ី នាខែមេសាខាងមុខដើម្បីជួបចរចារជាមួយប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin។

នាយករដ្ឋមន្ត្រីជប៉ុនអាចទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែមេសាខាងមុខ (VNA) (VOVworld) – កាសែត “The Japan Times” នាថ្ងៃទី២៥ កុម្ភៈ បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe កំពុងពិនិត្យមើលការធ្វើដំណើរទស្សន កិច្ច នៅរុស្ស៊ីនាខែមេសាខាងមុខដើម្បីជួបចរចារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ នាយករដ្ឋនន្ត្រី Shinzo Abe មានគោលបំណងថា៖ ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងជំរុញការសន្ទនារវាង ជប៉ុននិងរុស្ស៊ីក្នុងសកម្មភាពសេដ្ឋកិច្ចរួមលើប្រជុំកោះ Kuril ភាគខាងត្បូង ដែល រុស្ស៊ីកំពុងគ្រប់គ្រង ក្នុងពេលនោះ ជប៉ុនក៏បានប្រកាសអធិបតតេយ្យ ភាពទៅលើ ប្រជុំកោះជំលោះនេះហើយថាតំបន់ដែនដីប៉ែកខាងជើង។ ក្រៅ ពីនោះ មជ្ឈដ្ឋាន មន្ត្រីរដ្ឋមន្ត្រីការពារជាតិនិងការទូតនៃប្រទេសទាំងពីរនឹង ចាប់ផ្តើមឡើងវិញការចរចារនាថ្ងៃទី ២០ មិនា ខាងមុខ ក្នុងការខំប្រឹង ប្រែងបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខ ផងដែរ៕
Related





