VOV WorldVOV World
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
21/02/2017 10:53
(VOV)_នាថ្ងៃទី២១កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​(ព្រឹទ្ធ​សភា)​លោកស្រី Valentina Ivanovna Matviyenko ដែលកំពុង​​បំពេញ​ទស្សន​កិច្ចជាផ្លូវនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋ​សភាវៀតណាម លោក​ស្រី ​Nguyen Thi Kim Ngan ។
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
(VOV)_នាថ្ងៃទី២១កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ​ Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​(ព្រឹទ្ធ​ សភា)​លោកស្រី Valentina Ivanovna Matviyenko ដែលកំពុង​​បំពេញ​ទស្សន​កិច្ចជា ផ្លូវនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋ​សភាវៀតណាម លោក​ស្រី ​ Nguyen Thi Kim Ngan ។ នាយករដ្ឋមន្ត្រី ​លោក ​Nguyen Xuan Phuc បាន​អះអាង ​ថា៖​វៀតណាមជានិច្ចកាលគាំទ្រការពង្រឹង​និង​ពង្រីកទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រ ​​លើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោកក៏​បានស្នើអោយភាគីទាំងពីរ​​បន្ត​យន្តការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ​បង្កើនកាណាល់សហប្រតិបត្តិការរវាង​រដ្ឋសភា  និងគ្រប់ក្រសួងស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko           រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko ​បានស្នើអោយភាគីទាំងពីរ​បន្តធ្វើអាជីវកម្មសក្ដានុភាពរបស់ភាគីនីមួយៗដើម្បីពង្រីក ទំ​នាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ក្រៅពីនោះ ប្រទេសទាំងពីរក៏គប្បីរក្សានិងបង្កើនការ ផ្លាស់ប្តូរ​គណៈប្រតិភូ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់ប្រសិទ្ធភាពកម្មវិធី គំរោងការណ៍សហ ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទៀតផង។ ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​(ព្រឹទ្ធ​សភា)​លោក​ស្រី ​Valentina Ivanovna Matviyenko។           ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា  ប្រធានរដ្ឋសភា ​វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖           “ យើងខ្ញុំឯកភាព​ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា ​ស្ថាប័ន ​ផ្សេងៗរបស់រដ្ឋសភា ​និងបង្កលក្ខណះអោយក្រុមសមាជិកសភា​​មិត្តភាព​​នៃរដ្ឋសភា ​ទាំងពីរធ្វើសកម្មភាព។ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការឃ្លាំមើល  និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋាភិបាល​នៃប្រទេស ទាំងពីរបានចុះហត្ថលេខា។ គាំទ្ររដ្ឋាភិបាល តំបន់ សហគ្រាសនិង​ប្រជាជននៃ ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ ស្វែងយល់គ្នាទៅវិញទៅមកលើ​គ្រប់វិស័យ។”           រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko  បានអះអាងថា៖           “ យើងខ្ញុំបានប្រគល់អោយក្រុមសមាជិកសភាមិត្តភាពស្វែងរកមូលហេតុ ​និងជំរុញការដោះស្រាយឯកសារដែលមិនទាន់បានសម្រេច។ ទន្ទឹមនឹងនោះ ជំរុញ​ ទំនាក់ទំនងរវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ។”           ប្រធានក្រុមប្រឹក្សាសហព័ន្ធ​រុស្ស៊ី​ ​លោកស្រី Valentina Ivanovna Matviyenko  ក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទមនង ជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច និងវិនិយោគ។ លោកស្រីក៏បានជឿជាក់ថា៖  ទំហំពាណិជ្ជកម្មទ្វេភាគីអាចឡើងដល់ជាង១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០៕