VOV WorldVOV World
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយអ្នកបោះឆ្នោត Hai Phong
26/06/2017 10:34
(VOVWORLD) -នាព្រឹកថ្ងៃទី២៦មិថុនា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong បាន ជួប សន្ទនាជាមួយអ្នកបោះឆ្នោតក្លិប Bach Dang ជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយអ្នកបោះឆ្នោត  Hai Phong
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយអ្នកបោះឆ្នោត  Hai Phong  នាព្រឹកថ្ងៃទី២៦មិថុនា នៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan  Phuc រួមជាមួយគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong បានជួបសន្ទនាជាមួយអ្នកបោះឆ្នោតក្លិប Bach Dang ជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំលើកទី៣ រដ្ឋសភាវៀតណាម នីតិកាលទី១៤ និងពិភាក្សាជាមួយអ្នកបោះឆ្នោតអំពីបញ្ហាមួយចំនួនទៀត។           ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនដំណឹងអំពីដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិ ចំណុចសំខាន់ៗ នៃដំណើរបំពេញទស្សនកិច្ចនៅឯបរទេសមួយចំនួន ដែលក្នុងនោះមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក ជប៉ុននាពេលថ្មីៗនេះ។ ស្ដីអំពីការកសាងរដ្ឋាភិបាលស្អាតស្អំ ស្ថាបនានៅគ្រប់ថ្នាក់ខ័ណ្ឌនិងស្រុក នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖           “ គោលជំហរគឺត្រូវបង្កើនការងារត្រួតពិនិត្យ ដាស់តឿនរដ្ឋអំណាចគ្រប់ជាន់ថ្នាក់អំពីការងារនេះ។ចំណាត់ការកម្មាភិបាល អង្គការដែលបានធ្វើខុសជះឥទ្ធិពលដល់គោលជំហរនេះ។ យើងត្រូវបង្កើនការងារបើកចំហរ តម្លាភាពគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះប្រជាជន ដើម្បីប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល គោលការណ៍របស់បក្ស និងរដ្ឋ ចំពោះប្រជាជន៕”