VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម "បៃតង" "ឌីជីថល" "ឆ្លាតវៃ"
29/11/2025 08:37
(VOVWORLD) - នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងដាណាំង អញ្ជើញចូលរួមក្នុងវេទិកាភស្តុភារកម្មវៀតណាម ឆ្នាំ២០២៥ ក្រោមប្រធានបទ "ភស្តុភារកម្មវៀតណាម - ស្ទុះឈានចូលយុគសម័យថ្មី" លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញ មានបំណងចង់ឲ្យសហគមន៍អាជីវកម្មភស្តុភារកម្មនឹងបន្តច្នៃប្រឌិតអភិបាលកិច្ច តភ្ជាប់ខ្សែសង្វាក់ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ព្រមទាំងលើកកម្ពស់ស្មារតី "ពឹងផ្អែកលើខ្លួនឯង នវានុវត្តន៍ ច្នៃប្រឌិត សាមគ្គីភាព កិច្ចសហប្រតិបត្តិការ" ដើម្បីឆ្ពោះឈានដល់តំបន់ និងពិភពលោក។ វេទិកានេះ ដោយមានអ្នកចូលរួមពីប្រតិភូទាំងជាតិនិងអន្តរជាតិជាង ៥០០នាក់។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម "បៃតង" "ឌីជីថល" "ឆ្លាតវៃ"
លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជិញ ថ្លែងនៅវេទិកា។ (រូបថត៖ VOV) នៅដើមពិធីបើកវេទិកា លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជិញ និងប្រតិភូដែលចូលរួមវេទិកាភស្តុភារកម្មវៀតណាម ឆ្នាំ ២០២៥ បានចូលរួមក្នុងពិធីបំផុសការចូលរួមឧបត្ថម្ភប្រជាជននៅតំបន់ភាគកណ្តាលនិងតំបន់តី ហ្វៀន ដែលរងការខូចខាតបំផ្លិច បំផ្លាញ ដែលបណ្តាលមកពីព្យុះ និងទឹកជំនន់។ ថ្លែងនៅក្នុងវេទិកានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានមានប្រសាសន៍ថា វៀតណាមមានគុណសម្បត្តិទាក់ទងនឹងទីតាំងភូមិសាស្ត្រនយោ បាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ការវិនិយោគលើវិស័យភស្តុភារកម្មនៅតែមិនទាន់មានភាពរឹងមាំ និងមិនគ្រប់គ្រាន់ ដូច្នេះឧស្សាហកម្មភស្តុភារកម្មនៅតែមានឱកាសច្រើនសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញបញ្ជាក់ថា៖ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម "បៃតង", "ឌីជីថល", "ឆ្លាតវៃ"។ "បៃតង" មានន័យថាការអភិវឌ្ឍប្រកបដោយចីរភាព និងមនុស្សសាស្ត្រ។ "ឌីជីថល" មានន័យថាការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទំនើប។ ការភ្ជាប់មូលដ្ឋានទិន្នន័យភស្តុភារកម្មដើម្បីកាត់បន្ថយកាបូន។ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើភស្តុភារកម្មបៃតង ភស្តុភារកម្មកាបូនទាប និងរក្សាសមាមាត្រតម្លៃបន្ថែមខ្ពស់ប្រហែល ២០-២៥% នៅឆ្នាំ ២០៣០ ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញ”។ លោកនាយករដ្ឋមន្រ្តីថតរូបជាមួយប្រតិភូនៅវេទិកា។ (រូបថត៖ VOV) សូមគូសបញ្ជាក់ថា នៅឆ្នាំ ២០២៥នេះ  វៀតណាមត្រូវបានបណ្តាអង្គការអន្តរជាតិ ចាត់ចំណាត់ថ្នាក់ជា កំពូលទាំង ១០ នៃទីផ្សារភស្តុភាកម្មដែលទើបលេចចេញ; កំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍ និងកំពូលទាំង ៤០ នៅលើពិភពលោកទាក់ទងនឹងសន្ទស្សន៍ប្រសិទ្ធភាពភស្តុភាកម្ម៕