នារសៀលថ្ងៃទី ២៦ ខែឧសភា អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តវិញឡុង ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បានមានប្រសាសន៍ថា ដើម្បីឱ្យវិញឡុង សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ ជាពិសេសគោលដៅកំណើន "ពីរខ្ទង់" ខេត្តចាំបាច់ត្រូវការផ្លាស់ប្តូរការត្រិះរិះរបស់ខ្លួន បង្កើតគំរូកំណើនថ្មី បង្រួបបង្រួមឆន្ទៈ និងសកម្មភាពរបស់ខ្លួន។ ច្នៃប្រឌិតរបៀបធ្វើការ បង្កើនការទាក់ទាញការវិនិយោគក្នុងឧស្សាហកម្មនិងសេវាកម្ម និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់យ៉ាងឆាប់រហ័ស។
“វិញឡុង ត្រូវតែបញ្ជាក់ថា ដើម្បីបង្កើនបានអត្រាកំណើន ១០% គឺឧស្សាហកម្មស្រូបយកប៉ុន្មាន% ហើយពាណិជ្ជកម្ម សេវាកម្ម សំណង់ និងកសិកម្ម ស្រូបយកប៉ុន្មាន%។ ពោលគឺ បំបែកវិស័យនីមួយៗ កំណត់គោលដៅទៅមូលដ្ឋាន វិស័យ និងអាជីវកម្មនៅក្នុងខេត្ត។ រួមជាមួយនោះ អមដោយប្រភពធនធានផងដែរ។ ផែនទីបង្ហាញផ្លូវត្រូវតែត្រូវបានបង្កើតឡើង ដោយបញ្ជាក់ពីភារកិច្ចដែលនាយកដ្ឋាន និងភ្នាក់ងារនីមួយៗគួរអនុវត្ត... ត្រូវតែផ្តល់ប្រឹក្សាជូនថ្នាក់ដឹកនាំខេត្ត ដើម្បីឱ្យភ្នាក់ងារមជ្ឈិមអាចចូលរួមក្នុងការអនុវត្ត។ បើគ្មានផែនការលម្អិតបែបនេះទេ ហើយបើគ្មានសកម្មភាពម៉ឺងម៉ាត់ និងការតាំងចិត្តខ្ពស់ទេ នឹងពិបាកខ្លាំងណាស់ក្នុងការសម្រេចបានគោលដៅ”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្តវិញឡុងពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការខេត្តជាបន្ទាន់ ដោយផ្អែកលើផែនការមេជាតិ ផែនការតំបន់ និងផែនការប្រើប្រាស់ដីធ្លី៕






