អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែមានការត្រិះរិះថ្មី និងវិធីសាស្រ្តថ្មីៗ; បន្តកែលម្អគំរូអាជ្ជាធរមូលដ្ឋានពីរកម្រិត ដោយកសាងអាជ្ញាធរដែលកាន់តែជិតស្និទ្ធនឹងប្រជាជន លឿនជាង មានតម្លាភាពជាង និងមានប្រសិទ្ធភាពជាង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យទីក្រុងហាណូយត្រូវដើរឈានមុខក្នុងការកសាងគំរូអភិបាលកិច្ចទីក្រុងទំនើប។
“ទីក្រុងហាណូយត្រូវផ្តោតលើការដោះស្រាយបញ្ហាកកស្ទះ ដោយប្រែក្លាយរដ្ឋធានីទៅជាទីក្រុងច្នៃប្រឌិត បៃតង ឆ្លាតវៃ និងមានការតភ្ជាប់ជាសកល។ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ទីក្រុងត្រូវតែផ្តល់អាទិភាពដល់សុខុមាលភាពសង្គម យកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន; វិនិយោគលើលំនៅដ្ឋានសង្គម លំនៅដ្ឋានជួល និងគោលនយោបាយលំនៅដ្ឋានសម្រាប់ប្រជាជនភាគច្រើនដែលមានធនធានសេដ្ឋកិច្ចមានកម្រិត”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។
ទាក់ទងនឹងគោលដៅកំណើនពីរខ្ទង់ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមបានស្នើថា ទីក្រុងហាណូយត្រូវកែទម្រង់ស្ថាប័ន កែលម្អបរិយាកាសវិនិយោគនិងអាជីវកម្ម ដោះស្រាយគម្រោងដែលនៅសេសសល់យ៉ាងឆាប់រហ័ស អភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចទិន្នន័យ និងលើកកម្ពស់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចឯកជន។ ទីក្រុងហាណូយត្រូវតែទាញយកអត្ថប្រយោជន៍ពីយន្តការដ៏ល្អប្រសើររបស់ខ្លួន ដើម្បីក្លាយជាកន្លែងសាកល្បងសម្រាប់គោលនយោបាយថ្មីៗ ទីក្រុងច្នៃប្រឌិត ទីក្រុងឆ្លាតវៃ និងជាក្បាលម៉ាស៊ីននវានុវត្តន៍ឈានមុខគេរបស់ប្រទេស៕






