សេចក្តីព្រាងសារាចរណ៍នេះចែងអំពីការរំលោភបំពានរដ្ឋបាល មុខសញ្ញានៃការផាកពិន័យ ទម្រង់នៃការផាកពិន័យ កម្រិតនៃការផាកពិន័យ វិធានការដោះស្រាយផលវិបាកសម្រាប់ការរំលោភបំពាននីមួយៗ សមត្ថកិច្ចការរៀបចំរបាយការណ៍លើការរំលោភបំពាន សមត្ថកិច្ចក្នុងការផាកពិន័យ ការពិន័យជាប្រាក់ និងវិធានការដោះស្រាយផលវិបាកក្នុងវិស័យជលផល។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung ការកសាងសេចក្ដីព្រាងសារាចរណ៍នេះ គឺសំដៅបម្រើដល់ការគ្រប់គ្រងរបស់រដ្ឋលើវិស័យជលផល ជាពិសេស ដើម្បីបម្រើដល់ការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) តាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC)។ ទាក់ទងនឹងការប្រើប្រាស់ឯកសារបរទេសជាមូលដ្ឋានសម្រាប់ផាកពិន័យ លោកឧបនាយករដ្ឋមន្ត្រី Le Tien Chau បានក្រើនរំលឹកថា៖
“ខ្ញុំស្នើថា យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ធានាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការ។ កំណត់គោលការណ៍ឱ្យច្បាស់លាស់ថា សាលក្រមបរទេសគ្រាន់តែជាប្រភពព័ត៌មានយោងប៉ុណ្ណោះ មិនអាចជំនួសភស្តុតាង ដំណើរការស៊ើបអង្កេត និងលទ្ធផលនៃការផ្ទៀងផ្ទាត់ ក៏ដូចជាការដោះស្រាយការរំលោពបំពានរដ្ឋបាលដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកបានទេ”។
ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី Ho Quoc Dung បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្មនិងបរិស្ថានត្រូវបន្តស្រាវជ្រាវអនុសាសន៍ដ៏សមស្របរបស់ EC ដើម្បីបំពេញបន្ថែម និងសុក្រិតសេចក្តីព្រាងសារាចរណ៍ក្នុងពេលឆាប់ៗនេះ ដើម្បីជូនដំណឹងដល់ EU អំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដក "កាតលឿង" IUU ដូចអនុសាសន៍របស់ក្រុមអធិការកិច្ច EC៕





