VOV WorldVOV World
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលចិនលោក Guo Shengkun
26/09/2016 10:09
(VOVworld)-នាព្រឹកថ្ងៃទី២៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលចិន
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលចិនលោក Guo Shengkun
(VOVworld)-នាព្រឹកថ្ងៃទី២៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលចិន  លោក Guo Shengkun ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ​លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងនគរបាលនៃប្រទេសទាំង ពីរ បន្តការ ផ្លាស់ប្តូរគណៈប្រតិភូ បង្កើនការចែករំលែកបទពិសោធន៍ តស៊ូប្រឆាំង បទល្មើស រក្សា សន្តិសុខ និងបន្តអនុវត្តការបង្ក្រាបបទល្មើសឆ្លងដែនដូចជាការ រត់ពន្ធគ្រឿងញៀន និងជួញដូរ មនុស្ស។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan   Phuc ក៏មានបំណងថា ប្រទេសទាំង ពីរជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច  ពាណិជ្ជកម្មនិងទេសចរណ៍។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទទួលជួបជាមួយមេបញ្ជាការរង ប៉ូលិសឥណ្ឌូនេស៊ី នាយឧត្តមសេនីយ៍ Syafruddin         នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ទទួលជួបជាមួយមេបញ្ជាការរង ប៉ូលិសឥណ្ឌូនេស៊ី នាយឧត្តមសេនីយ៍ Syafruddin  ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ីក្នុងសហគមន៍អាស៊ាន ។​ស្តីពីបញ្ហាសមុទ្រខាងកើត លោក Nguyen Xuan Phuc មានបំណងថា ឥណ្ឌូនេស៊ី នឹងរឹតបនតឹងកិច្ចសហការជាមួយវៀតណាមនិងប្រទេសអាស៊ាននានា រក្សាគោល ជំហរ សម្លេងរួមនិងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត៕