VOV WorldVOV World
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin លាលែងពីតំណែង
16/08/2021 07:35
(VOVWORLD) - អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែសីហា បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ត្រៀមលាលែងចេញពីតំណែង បន្ទាប់ពីលោកត្រូវបាត់បង់ប្រជាប្រិយភាពនៅសភាជាន់ទាប។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin លាលែងពីតំណែង
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី Bernama) រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាពិសេស លោក Mohamad Redzuan Yusof  បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin បានដាក់លិខិត សុំលាលែងពីតំណែងជានាយករដ្ឋមន្ត្រីម៉ាឡេ ស៊ី ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី ១៦ ខែសីហា។ មានពាក្យចចាមអារ៉ាមជាច្រើន ថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Muhyiddin បានលាលែងចេញពីតំណែង រដ្ឋបាលថ្មីនឹងបានបង្កើតឡើងដោយមិនបាច់ឆ្លងការបោះឆ្នោតទេ ដោយសារតែការភ័យខ្លាចថា ការបោះឆ្នោតនឹងធ្វើឱ្យការឆ្លងរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ កាន់តែអាក្រក់ទៅ។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកណានឹងស្នងតំណែងលោក Muhyiddin Yassinនៅឡើយ៕