នាយករដ្ឋមន្ត្រីNguyen Tan Dung ជួបសំណេះសំណាលប្រធានាធិបតីបេឡេរុស
10/12/2015 09:16
(VOVworld)-មុននោះ ក្នុងការជួបសំណេះសំណាល ជាមួយ ប្រធានាធិបតីបេឡេរុសលោក Alexander Lukashenko

(VOVworld)- ក្នុងការជួបសំណេះសំណាលជាមួយ ប្រធានាធិបតីបេឡេរុសលោក Alexander Lukashenko ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម នារសៀល ថ្ងៃទី៩ធ្នូ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា ដំណើរទស្សនកិច្ចវៀត ណាមរបស់ប្រធានា ធិបតីបេឡារុសបានរួមចំណែកនាំទំនាក់ទំនងវៀតណាមបេ ឡារុសឡើងកំពស់ថ្មី ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀត ណាមយកចិត្តទុកដាក់និងមានបំណងរួមជាមួយបេឡារុសបន្តនាំទំនាក់ទំនងទ្វេ ភាគីកាន់តែស៊ី ជម្រៅជាក់ស្តែងនិងប្រកបដោយប្រសិទ្ធិភាព ដើម្បីផលប្រយោជន៍ និងការ អភិវឌ្ឍន៍រួមរបស់ប្រជាជាតិទាំងពីរ។ នាយករដ្ឋមន្ត្រីNguyen Tan Dung ជួបសំណេះសំណាល ប្រធានាធិបតីបេឡេរុស រីឯខ្លួនវិញ ប្រធានាធិបតី Lukashenko បានចាត់ទុកថា វៀតណាមនិង បេឡា រុសគប្បីរឹតបន្តឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការព្រមទាំងអនុវត្ត ប្រកបដោយ ជោគជ័យនូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរទទួលបានមុននេះ ជាពិសេសគឺកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ថ្នាក់ដឹកនាំទាំងពីររូប ក៏បានឯកភាពជម្រុញការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀត ណាមជាមួយសម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ដែលក្នុងនោះមានបេឡារុស។ ក្នុងឱកាសនេះដែរ ប្រធានាធិបតី Lukashenko បានអញ្ជើញនាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅទស្សនកិច្ចជាផ្លូវការនៅប្រទេសបេឡារុស។ នាយករដ្ឋ មន្ត្រី Nguyen Tan Dung បានទទួលយកការអញ្ជើញនេះ និងស្នើរក្រសួងការ បរទេសនៃប្រទេសទាំងពីររួមសហការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច នាពេលខាងមុខ៕
Related





