VOV WorldVOV World
នាយករដ្ឋមន្ត្រីនឹងទៅបំពេញទស្សនកិច្ចនៅបារាំង
23/09/2013 11:27
Vovworld-ថ្នាក់ដឹកនាំវៀតណាមនិងបារាំងនឹងព្រមព្រៀង​លើក​កំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូយុទ្ធសាស្ត្រ
នាយករដ្ឋមន្ត្រីនឹងទៅបំពេញទស្សនកិច្ចនៅបារាំង
ថ្នាក់ដឹកនាំវៀតណាមនិងបារាំងនឹងព្រមព្រៀងលើកកំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូ យុទ្ធសាស្ត្រ (VOV)         Vovworld-នាថ្ងៃទី២៣កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិង​លោក​ជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សន​កិច្ចជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦កញ្ញានិងចូលរួមសម័យពិភាគ្សា ជាន់ខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨នៅអាមេរិកចាប់ពី ថ្ងៃទី២៦ដល់ថ្ងៃទី២៨កញ្ញា។ ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅបារាំងសំដៅអះអាងសារៈសំខាន់យុទ្ធសាស្ត្ររបស់​ទំនាក់​ទំនងវៀតណាម-បារាំង រួមចំណែកធ្វើឲ្យជ្រាលជ្រៅថែមទៀតទំនាក់ទំនងរវាង​ ប្រទេស​ទាំងពីរ​លើកកំពស់តួនាទីរបស់វៀតណាមនៅទ្វីបអឺរ៉ុប។​តាមគំរោង ក្នុង​ដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំវៀតណាមនិងបារាំងនឹងព្រមព្រៀង​លើក​កំរិតទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូយុទ្ធសាស្ត្រ បើកចេញយថាទស្សន៍​ថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី។         ក្រោយផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នកនាងស្ដាប់អត្ថបទសរសេររបស់​អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមក្រោមចំណងជើងថា ជំហានលោតផ្លោះ​ជំរុញ​ទំនាក់ទំនងវៀតណាម-បារាំង។         ក្រោយដំណើរទស្សនកិច្ចនៅបារាំង គណៈប្រតិភូវៀតណាមដឹកនាំដោយ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលរួមសម័យពិភាគ្សាជាន់ខ្ពស់​មហាសន្និបាត​អង្គការសហប្រជាជាតិនីតិកាលទី៦៨។ នៅសម័យពិភាគ្សា​ជាន់​ខ្ពស់​មហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី៦៨នាថ្ងៃទី២៧កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung គ្រោងនឹងមានសន្ទរកថាចែករំលែកបទ​ពិសោធន៍​របស់វៀតណាមក្នុងការ អនុវត្តបណ្ដាគោលដៅសហ្សវត្ស ក្នុងនោះលើក​ឡើងសារៈសំខាន់ដែលលេចធ្លោ ក្នុងការកសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ រួមចំណែកពង្រឹង​សន្តិភាពដោះស្រាយ ជំលោះលើពិភពលោក បង្ហាញថាវៀតណាមត្រៀមខ្លួនជា​ស្រេចរួមចំណែកសកម្ម និងមានប្រសិទ្ធភាព ក្នុងកិច្ចការរួមរបស់អង្គការ​សហប្រជាជាតិ៕