នាយករដ្ឋមន្ត្រីប៊ុលហ្គារីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
09/04/2014 08:57
(VOV)_នាថ្ងៃទី ៩ មេសា នាយករដ្ឋមន្ត្រីប៊ុលហ្គារី Plamen Vasilev Oesharski និងលោកជំទាវ បានចាក់ចេញពីទីក្រុង Hue

(VOV)_នាថ្ងៃទី ៩ មេសា នាយករដ្ឋមន្ត្រីប៊ុលហ្គារី Plamen Vasilev Oesharski និង លោកជំទាវ បានចាកចេញពីទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung។ មុននោះ ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រី Plamen Vasilev Oesharski និងលោកជំទាវ នាថ្ងៃទី ៩ មេសាប្រធាន គណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក NguyenVan Cao បានសម្ដែង គោលបំណងថា៖នឹងបង្កើនការ ជួយឧបត្ថម្ភជាគ្នានងសហប្រតិបត្តិការជាមួយ ប៊ុលហ្គារី ក្នុងវិស័យនានា ដូចជា៖វិនិយោគ ពាណិជ្ជកម្មថាមពល…។ល។លោក នាយករដ្ឋមន្ត្រី Plamen Vasilev Oesharski ជឿជាក់ថា៖តំបន់នានារបស់ ប៊ុលហ្គារី នឹងខេត្ត Thua Thien Hue នឹងមានទំនាក់ទំនងសហប្រតិបត្តិការដ៍ចីរភាពនិង យូរអង្វែងលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រី Plamen Vasilev Oesharski (TTXVN) ក្នុងដំណើទស្សនកិច្ចនេះលោកនាយករដ្ឋមន្រ្តី Plamen Vasilev Oresharski បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung មកសម្តែងការគួរសមប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ ក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានជូនដំណឹងអំពីសភាពការណ៍នៅប្រទេសនីមួយៗ បណ្តាបញ្ហាតំបន់ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរ បានសម្តែងការ ពេញចិត្តចំពោះរាល់ការអភិវឌ្ឍន៍សំខាន់ក្នុៗងទំនាក់ ទំនងវៀតណាម-ប៊ុលហ្គារី និងព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សំដៅឆ្ពោះទៅដៃគូរយុទ្ធសាស្រ្តនាក្នុង អនាគត់។ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់នៃ ការបង្កលក្ខណៈងាយស្រួលសម្រាប់អង្គ ភាពអាជីវកម្មនិងវិនិយោគិននៃប្រទេស ទាំងពីរផ្សាភ្ជាប់ដៃគូរ ស្វែងរកទីផ្សារ ពិសេសលើបណ្តាវិស័យដែលប៊ុលហ្គារីមាន ប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា កសាងមូលដ្ឋានរចនាសម្ព័ន្ធ ការពារបរិស្ថាននិងគ្រប់គ្រងប្រភពទឹកជាដើម៕
Related




