VOV WorldVOV World
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អំពាវនាវសហគមន៍អន្តរជាតិទប់ទល់នឹងការគំរាមកំហែង ISIL
24/06/2014 06:51
Vovworld-នាថ្ងៃទី២៣មិថុនានៅការចរចារជាមួយរដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់លោក Nuri al Maliki បានលើកច្បាស់ថា យុទ្ធនាការវាយប្រហាររបស់​ជនប៉ះបោរ Sunni ចំណុះអង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និងដំបន់ Levant (ISIL) មិន​ត្រឹមតែជាការគំរាមកំហែងចំពោះសន្តិសុខរបស់អ៊ីរ៉ាក់ទេ ថែមទាំងគំរាម​កំហែង​ដល់សន្តិភាពក្នុងដំបន់និងពិភពលោកទៀតផង។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់អំពាវនាវសហគមន៍អន្តរជាតិទប់ទល់នឹងការគំរាមកំហែង ISIL
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Nuri al Maliki (vietnamplus.vn)         Vovworld-នាថ្ងៃទី២៣មិថុនានៅការចរចារជាមួយរដ្ឋមន្ត្រីការបរទេស​អាមេរិក​ លោក John Kerry ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ាក់ នាយករដ្ឋ​មន្ត្រី​អ៊ីរ៉ាក់ លោក Nuri al Maliki បានលើកច្បាស់ថា យុទ្ធនាការវាយប្រហាររបស់​ជនប៉ះបោរ Sunni ចំណុះអង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និងដំបន់ Levant (ISIL) មិន​ត្រឹមតែជាការ គំរាមកំហែងចំពោះសន្តិសុខរបស់អ៊ីរ៉ាក់ទេ ថែមទាំងគំរាម​កំហែង​ដល់សន្តិភាព ក្នុងដំបន់និងពិភពលោកទៀតផង។ នាយករដ្ឋមន្ត្រី Maliki បាន​អំពាវនាវសហគមន៍ អន្តរជាតិ ពិសេសគឺប្រទេសក្នុងដំបន់ទប់ទល់នឹងការគំរាម​កំហែងយ៉ាងម៉ត់ចត់។ រីឯលោក Kerry បានរំលឹកឡើងវិញកិច្ចសន្យារបស់​អាមេរិក​ការពារសន្តិសុខនិង ឯករាជ្យរបស់អ៊ីរ៉ាក់ ក៏ដូចជាគាំទ្រប្រទេសនេះ​ក្នុង​សង្គ្រាមប្រឆាំងភេរវកម្ម។ រដ្ឋមន្ត្រី ការបរទេសអាមេរិកបានឯកភាពថា ISIL ជា​ការ​គំរាមកំហែងចំពោះអ៊ីរ៉ាក់ក៏ដូចជា ដំបន់និងពិភពលោក។         នាថ្ងៃដ៏ដែល ក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យសន្តិសុខរបស់​នាយករដ្ឋមន្ត្រី Maliki បានឲ្យដឹងថា ទាហានអ៊ីរ៉ាក់រាប់រយនាក់ត្រូវជន​ប៉ះបោរ​សម្លាប់ក្នុងការវាយ ប្រហារដ៏ធំដណ្ដើមការត្រួតពិនិត្យបណ្ដាដំបន់របស់អ៊ីរ៉ាក់៕

More