VOV WorldVOV World
នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ
02/10/2015 08:03
Vovworld-នាយករដ្ឋមន្ត្រីវៀតណាមអនុម័តលើបញ្ជីឈ្មោះ គំរោងការណ៍​ចំនួន​៣ដោយបរទេសជួយឧបត្ថម្ភ។
នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ
នាយករដ្ឋមន្ត្រីអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍ចំនួន៣ដោយបរទេសជួយឧបត្ថម្ភ         Vovworld-នាយករដ្ឋមន្ត្រីវៀតណាមអនុម័តលើបញ្ជីឈ្មោះគំរោងការណ៍​ចំនួន ​៣ដោយបរទេសជួយឧបត្ថម្ភ។ តាមនោះគំរោងការណ៍ថាមពលកកើត​ឡើង​វិញ និងប្រសិទ្ធិភាពថាមពលប្រើប្រាស់ជំនួយ ODA ឥតសំណងរបស់រដ្ឋាភិបាល ​អាល្លឺម៉ង់អនុវត្តពីឆ្នាំ២០១៥ដល់២០១៧។ គំរោងការណ៍ទី២គឺជា​គំរោងការណ៍​ បង្កើនសមត្ថភាពបណ្ដាញសេវាកម្មនិងស្ដារកាយសម្បទាសំរាប់កុមារពិការខេត្ត Thai Binh ដោយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ជួយឧបត្ថម្ភ។ គំរោងការណ៍​នេះបានអនុវត្តនៅស្រុកចំនួន៧នៃខេត្ត Thai Binh ពីឆ្នាំ២០១៥ដល់ ២០១៩​ដោយ​ប្រភពទុន ODA ឥតសំណងរបស់ USAID ប្រមាណជិត១លាន៨ សែនដុល្លារ​អាមេរិក។ ក្រៅពីនោះនៅមានគំរោងការណ៍គ្រប់គ្រងប្រភពទឹកនិងការ លិចទឹក Vinh Phuc ខ្ចីទុនពីធនាគារពិភពលោក (WB) ដោយកំរិតវិនិយោគ២២០លាន ​ដុល្លារ​អាមេរិក។ គំរោងការណ៍បានអនុវត្តក្នុងរយៈពេល៥ឆ្នាំគិតតាំងពីពេលចុះ ​ហត្ថលេខាលើកិច្ចព្រមព្រៀងដោយគោលដៅបង្កើនសមត្ថភាពទប់ទល់នឹងទឹក​ជំនន់ និងការលិចទឹកកាត់បន្ថយឥទ្ធិពលនៃគ្រោះធម្មជាតិចំពោះជីវភាពរស់នៅ​ប្រជាជន នៅដំបន់គំរោងការណ៍៕