VOV WorldVOV World
នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតមន្ទីរពេទ្យយោធា
23/05/2015 08:41
(VOV)_​នាព្រឹកថ្ងៃទី២៣ ឧសភា នៅទីក្រុងហូជីមិញ(ភាគខាង​ត្បូង​វៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃ​ទិវាប្រពៃណីមន្ទីរពេទ្យយោធា១៧៥ និងបើកការដ្ឋានសាងសង់​មន្ទីរពេទ្យរបួសនិងអន្តោទស្សន៍សន្លាក់ឆ្អឹង។
នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតមន្ទីរពេទ្យយោធា
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាបង្កើតមន្ទីរពេទ្យយោធា១៧៥ (VOV)_​នាព្រឹកថ្ងៃទី២៣ ឧសភា នៅទីក្រុងហូជីមិញ(ភាគខាង​ត្បូង​វៀតណាម)  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៤០នៃ​ទិវាប្រពៃណីមន្ទីរពេទ្យយោធា១៧៥ និងបើកការដ្ឋាន សាងសង់​មន្ទីរពេទ្យរបួសនិងអន្តោទស្សន៍សន្លាក់ឆ្អឹង។  មន្ទីរពេទ្យយោធា១៧៥ត្រូវ បានចាប់បដិសន្ធិពីថ្ងៃទី២៦​ឧសភា ឆ្នាំ១៩៧៥។ ក្រោយរយៈពេល​៤០​ឆ្នាំ ​មន្ទីរពេទ្យយោធា១៧៥បានមានគ្រែអ្នកជំងឺជាង១០០០ និង​បុគ្គលិកជាង១ពាន់៤រយនាក់  ដោយមានឧបករណ៍ទំនើបជាច្រើន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung មានគោល​បំណង​ថា៖ ​មន្ទីរ​ពេទ្យយោធា១៧៥ត្រូវជំរុញខ្លាំងការងារបណ្ដុះ ​បណ្ដាល​សំរាប់វេជ្ជបណ្ឌិតនៅមន្តីរពេទ្យនានានៅក្នុងតំបន់ភា​គ​ខាងត្បូងវៀតណាម ផងដែរ៕