VOV WorldVOV World
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសគណៈរដ្ឋមន្ត្រីថ្មី
21/09/2015 10:31
(VOVworld) – នាថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ អ៊ូស្ត្រាលី លោក Malcolm Turnbull បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី។
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសគណៈរដ្ឋមន្ត្រីថ្មី
នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រកាសគណៈរដ្ឋមន្ត្រីថ្មី (Image: VNA) (VOVworld) – នាថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់អ៊ូស្ត្រាលី លោក Malcolm Turnbull បានប្រកាសគណៈរដ្ឋមន្ត្រីថ្មី។ គណៈរដ្ឋមន្ត្រីថ្មីរួមមាន រដ្ឋមន្ត្រី ជានារីចំនួន ៥ រូប។ ជាពិសេស លោក Scott Morrison ដែលជា រដ្ឋមន្ត្រីក្រសួង សេវ៉ាកម្មសង្គមក្រោមអាណត្តិរបស់លោក Abbott នោះ នឹងកាន់ដំណែងរដ្ឋមន្ត្រី ក្រសួងថវិការដ្ឋជំនួសឲ្យលោក Joe Hockey។ លោកស្រី Marise Payne នឹងក្លាយទៅជារដ្ឋមន្ត្រីការពារជាតិនារីដំបូង របស់អ៊ូស្ត្រាលី។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេស លោកស្រី Julie Bishop រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ លោក Warren Truss រដ្ឋមន្ត្រីក្រសួង បរិស្ថាននិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅរក្សាដំណែងរបស់ខ្លួន។ គណៈរដ្ឋមន្ត្រីថ្មីបានធ្វើសច្ចាប្រនិធានទទួលដំណែងនៅសម័យ ប្រជុំដំបូងនាថ្ងៃដដែល៕