VOV WorldVOV World
នាយករដ្ឋមន្ត្រីថៃប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី
21/09/2015 10:33
(VOVworld) – នាថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានប្រកាសយុទ្ធនាការ កសាង “រដ្ឋរបស់ប្រជាជន” មួយដោយមានគោលដៅ ពង្រីកប្រៀបខ្លាំងចម្រុះរបស់រដ្ឋប្រជាពលរដ្ឋនិង សហគមន៍អង្គភាពអាជីវកម្មសំដៅឆ្ពោះទៅការ អភិវឌ្ឍន៍និរន្តភាពរបស់ប្រទេសថៃ។
នាយករដ្ឋមន្ត្រីថៃប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី
នាយករដ្ឋមន្ត្រីថៃប្រកាសយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី (Image: VNA) (VOVworld) – នាថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha  បានប្រកាសយុទ្ធនាការកសាង “រដ្ឋរបស់ប្រជាជន” មួយដោយមានគោលដៅ ពង្រីកប្រៀបខ្លាំងចម្រុះរបស់រដ្ឋប្រជាពលរដ្ឋនិងសហគមន៍អង្គភាពអាជីវកម្ម សំដៅឆ្ពោះទៅការអភិវឌ្ឍន៍និរន្តភាពរបស់ប្រទេសថៃ។ ថ្លែងមតិនៅវិធីបើក វេទិការ “សាមគ្គីរដ្ឋនិងប្រជាជនដើម្បីខឿនសេដ្ឋកិចច្របស់ប្រជាជន” នៅក្រុង បាងកក នាយករដ្ឋមន្ត្រី Prayut Chan-o-cha បានឲ្យដឹងថា៖ យុទ្ធនការនេះនឹង នាំមូកនូ សមភាពក្នុងទំនាក់ទំនងរវាងប្រជាពលរដ្ឋរដ្ឋនិងអង្គភាពអាជីវកម្ម។ ប្រការនេះ​មានន័យថា៖ ភាគីទាំងអស់សុទ្ធតែមានការទទួលខុសត្រូវដូចគ្នា ព្រមទាំង សហប្រតិបត្តិការនិងជួយឧបត្ថម្ភជាមួយគ្នាដើម្បីទទួលបានការ អភិវឌ្ឍន៍និរន្តភាព របស់ខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលថៃនឹងដើរតួនាទីសម្រុះ សម្រួល បង្កលក្ខណៈ ងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ឯកជននិងប្រជាពលរដ្ឋ៕