VOV WorldVOV World
នាយករដ្ឋមន្ត្រីថៃអះអាងថា៖ រាល់សកម្មភាពរដ្ឋនៅប្រព្រឹត្តទៅជាធម្មតា
17/10/2016 06:39
(VOVworld) – នាថ្ងៃទី ១៦ តុលា អ្នកនាំពាក្យរដ្ឋាភិបាល ថៃ ឧត្តមសេនីយ៍ទោ Sansern Kaewkamnerd​ បានឲ្យដឹង ថា៖ នាយករដ្ឋមន្ត្រីថៃ​លោក Prayut Chan-ocha បានអះ អាងថា៖ បណ្ដាសកម្មភាពរដ្ឋនៅបន្តប្រព្រឹត្តទៅជាធម្មតា ក្នុងរយៈ ពេលកាន់ទុក្ខជាតិព្រះមហាក្សត្រ Bhumibol Adulyadej ។
នាយករដ្ឋមន្ត្រីថៃអះអាងថា៖ រាល់សកម្មភាពរដ្ឋនៅប្រព្រឹត្តទៅជាធម្មតា (VNA) (VOVworld) – នាថ្ងៃទី ១៦ តុលា អ្នកនាំពាក្យរដ្ឋាភិបាលថៃ ឧត្តមសេនីយ៍ទោ  Sansern Kaewkamnerd​ បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីថៃ​លោក Prayut Chan- ocha បានអះអាងថា៖ បណ្ដាសកម្មភាពរដ្ឋនៅបន្តប្រព្រឹត្តទៅជាធម្មតាក្នុងរយៈ  ពេលកាន់ទុក្ខជាតិព្រះមហាក្សត្រ Bhumibol Adulyadej ។ តាមលោក Sansern ថា៖ នាយករដ្ឋមន្ត្រី Prayut Chan-ocha ចង់ធានាជាមួយប្រពលរដ្ឋថា៖ គ្មាន ការផ្អាកណាមួយក្នុងសកម្មភាពគ្រប់គ្រងរដ្ឋឡើយ។ សេក្តីប្រកាសនេះត្រូវ បាននាំចេញនៅកិច្ចប្រជុំនាថ្ងៃដដែលនៃមជ្ឈមណ្ឌលឃ្លាំមើលស្ថានភាពដែល រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ លោក Sawaphan Tanyuvardhana ធ្វើ ជាអាធិបតី។ ឧត្តមសេនីយ៍ទោ Sansern បានអះអាងថា៖ ដំណើរការវិលត្រឡប់ មកខឿនប្រជាធិបតេយ្យដែលរដ្ឋអំណាចយោធាបានដាក់ចេញនឹងត្រូវបាន បន្តអនុវត្តដូចផែនការ។ តាមនោះ ការបោះឆ្នោតសកលនឹងត្រូវបានរៀបចំ នាខែ វិច្ឆិកាឆ្នាំ ២០១៧ ខាងមុខ។ មុននោះ វិមានមហាផ្ទៃព្រះរាជវង្សានុវង្ស ថៃបាន ប្រកាសបើកទ្វារព្រះមរមរាជវាំងដើម្បីប្រជាពលរដ្ឋនិងភ្ញៀវទេសចរ អន្តរជាតិទៅ គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ Bhumibol Adulyadej ក្នុងរយៈ ពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ តុលា​ កន្លងទៅនេះ៕