នាយករដ្ឋមន្ត្រីថៃយល់ព្រមជួបចរចារជាមួយភាគីប្រឆាំង
27/11/2013 08:42
(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានយល់ព្រមជួបចរចារ ជាមួយអតីតសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យ ប្រឆាំងនិងជាថ្នាក់ដឹកនាំនៃការធ្វើបាតុកម្មប្រឆាំងជំទាស់ រដ្ឋាភិបាល លោក Suthep Thaugsuban។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra (Image: tno.com.vn) (VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានយល់ព្រមជួបចរចារជាមួយអតីតសមាជិកសភានៃគណៈបក្ស ប្រជាធិបតេយ្យ ប្រឆាំងនិងជាថ្នាក់ដឹកនាំនៃការធ្វើបាតុកម្មប្រឆាំងជំទាស់រដ្ឋាភិបាល លោក Suthep Thaugsuban។ លោកស្រី Yingluck បានចាត់ទុកថា៖ ការធ្វើបាតុកម្មគឺស្របច្បាប់ ប៉ុន្តែ ការធ្វើបាតុកម្មត្រូវរៀបចំឡើងក្នុងសន្តិភាពនិង មានចរិតលក្ខណៈស្ថាបនា។ ថ្លែង មតិក្នុងសម័យយកមតិទំនុកទុកចិត្តលើកទី ១ នៅសភាជាន់ទាបថៃនាយករដ្ឋមន្ត្រី ថៃបានចាត់ទុកថា៖ ការជជែកវែកញែក នេះគឺសមស្រប ដោយសារប្រការនេះ នឹងសម្តែងទំនុកទុកចិត្តរបស់ប្រជាជនចំពោះនាយករដ្ឋមន្ត្រី ក្នុងរយៈពេល ២ ឆ្នាំ កាន់អំណាច។ ប៉ុន្តែ ចំពោះមុខការដាក់សម្ពាធនៃការធ្វើបាតុកម្មដែលកំពុងឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលថៃត្រូវស្វែងរកដំណោះស្រាយសំរាប់ស្ថាន ភាពនាបច្ចុបប្បន្ននេះ។ នាយករដ្ឋមន្ត្រីថៃក៏បានអំពាវនាវឲ្យប្រជាជនមិនត្រូវបំផ្លិច បំផ្លាញទីស្នាក់ការនៃរដ្ឋាភិបាលនិងកំលាំងសន្តិសុខត្រូវមានការអត់ធ្មត់ត្រួតពិនិត្យ ការធ្វើបាតុកម្មតាមការកំណត់។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាយប់ថ្ងៃដ៏ដែល ដោយមិនអើពើដល់សាលក្រម អំពីការចាប់ឃុំខ្លួននិងការអនុវត្តច្បាប់សន្តិសុខផ្ទៃក្នុងនៅរាជធានីបាងកក់ថ្នាក់ដឹក នាំនៃការធ្វើបាតុលម្មប្រឆាំងជំទាស់រដ្ឋាភិបាល លោក Suthep Thaugsuban នៅតែ អំពាវនាវឲ្យប្រជាជនបន្តការធ្វើបាតុកម្ម តទៅទៀត៕
Related






