VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
23/05/2015 08:45
(VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គ​លេខា​ធិការ​អង្គការសហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងមានដំណើរទស្សន​កិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon (VOV)_នារសៀលថ្ងៃទី២២ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយអគ្គ​លេខា​ធិការ​អង្គការស ហប្រជាជាតិ លោក Ban Ki Moon ដែលកំពុងមានដំណើរទស្សន​កិច្ចនៅវៀតណាម។ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ចំពោះការជួយ​ឧបត្ថម្ភ កិច្ចសហប្រតិ បត្តិការរបស់អង្គការសហប្រជាជាតិ ​ដែលបាន​លៃទុកសំរាប់វៀតណាម នាពេល កន្លងទៅ ហើយសង្ឃឹមថា បន្ត​ទទួលបានការជួយឧបត្ថម្ភ ពិគ្រោះយោបល់អំពីគោលនយោបាយ របស់អង្គ​ការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងថា៖ ​វៀតណាម​ជា​និច្ចកាលត្រៀមខ្លួនជាស្រេច សកម្ម និងម្ចាសការ រួមសហការជាមួយ អង្គការ​សហប្រជាជាតិ និងសហគមន៍អន្តរជាតិ រួមដៃអនុវត្តរាល់ការសន្យា កម្មវិធី ​ធ្វើសកម្មភាពសំរាប់ការអភិវឌ្ឍន៍ចីរភាព ដើម្បីគោលដៅ សន្តិភាព សម្បូរធូធារ នៅ ក្នុងតំបន់និងអន្តរជាតិ។         អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បាន​អោយ​ដឹងថា៖  ប្រការអាទិភាពដែលបានអង្គការសហប្រជាជាតិ អំពាវនាវអោយពិភពលោកទាំង មូល រួមគ្នាធ្វើសកម្មភាពដើម្បីដល់ឆ្នាំ ២០៣០ ទទួលបានរាល់​គោលដៅដែលបាន ដាក់ចេញក្នុងវិស័យសេដ្ឋកិច្ច សង្គមនិងបរិស្ថាន។          ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Ban Ki Moon បានស្នើអោយភាគី​ទាក់ទិន នានាត្រូវអត់ធ្មត់ មិនបង្កភាពតានតឹង និងអំពាវនាវអោយភាគីនានា​ត្រូវគោរពច្បាប់អន្តរជាតិ ហើយនាំចេញក្រមប្រតិបត្តិការនៅលើសមុទ្រខាង​កើត យ៉ាងឆាប់ៗ។  អង្គការសហប្រជាជាតិ និងបុគ្គលលោក Ban Ki Moon ត្រៀមខ្លួនជាស្រេច ចូល រួមការចរចារពហុភាគី ស្ដីពីបញ្ហានេះ ប្រសិនបើភាគីនានាយល់ព្រម៕