នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបឯកអគ្គរដ្ឋទូត UAE និងម៉ីយ៉ាន់ម៉ា
16/04/2014 11:29
Vovworld-នារសៀលថ្ងៃទី១៦មេសានៅទីស្ដីការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទទួលជួបឯកអគ្គរដ្ឋទូត UAE លោក Khalid Ibrahim Abdulaziz Shohail Al-Qahtani និងឯកអគ្គរដ្ឋទូតម៉ីយ៉ាន់ម៉ាលោក Uyn Lai។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (tinmoi.vn) Vovworld-នារសៀលថ្ងៃទី១៦មេសានៅទីស្ដីការដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានទទួលជួបឯកអគ្គរដ្ឋទូត UAE លោក Khalid Ibrahim Abdulaziz Shohail Al-Qahtani និងឯកអគ្គរដ្ឋទូតម៉ីយ៉ាន់ម៉ាលោក Uyn Lai។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត UAE លោក Khalid Ibrahim Abdulaziz Shohail Al-Qahtani នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមមានបំណង ជំរុញយ៉ាងខ្លាំងក្លាថែមទៀតទំនាក់ទំនងសហប្រតិបត្តិការមានផលប្រយោជន៍រួម ជាមួយ UAE លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីក៏ស្នើរ UAE ទទួលស្គាល់ខឿនសេដ្ឋកិច្ច ទីផ្សាររបស់វៀតណាមយ៉ាងចាប់រហ័ស។ ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា Uyn Lai នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ការត្រៀមខ្លួនជាស្រេចរបស់មីយ៉ាន់ម៉ាក្នុងឆ្នាំប្រធាន អាស៊ាន អះអាងវៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត សហប្រតិបត្តិការ ជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា រួមចំណែកទៅក្នុងជោគជ័យរបស់មីយ៉ាន់ម៉ាក្នុងឆ្នាំប្រធាន អាស៊ាន។ រីឯឯកអគ្គរដ្ឋទូត Uyn Lai បានឲ្យដឹងថា មីយ៉ាន់ម៉ាយកចិត្តទុកដាក់ជា ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម ជានិច្ចកាលត្រៀមខ្លួនជាស្រេចស្វាគមន៍ និងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិនវៀតណាមមកសហប្រតិបត្តិការ វិនិយោគនៅមីយ៉ាន់ម៉ា៕
Related





