VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌា
11/12/2013 11:53
(VOVworld) – នារសៀលថ្ងៃទី ១១ ធ្នូ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានទទួលជួប សន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Anuson Chinvanno និងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅ វៀតណាម លោកស្រី Preeti Saran
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃនិងឥណ្ឌា
នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Anuson Chinvanno (Image: baodientu.chinhphu.com.vn) (VOVworld) – នារសៀលថ្ងៃទី ១១ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Anuson Chinvanno ដែលមកជំរៀបលាក្នុងឱកាសបញ្ចប់បេសកម្មការទូត នៅ វៀតណាម។ ក្នុងការទទួលជួបសន្ទនា នាយករដ្ឋមន្ត្រីវៀតណាមបានសង្ត់ធ្ងន់ ទៅលើគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺខំប្រឹងប្រែងអស់  ពីកំលាំងកាយចិត្តរួមជាមួយថៃបន្តនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ទាំង ២ លើកកំពស់ថ្មីមួយ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Anuson Chinvanno បាន អះអាងថា៖ ក្នុងឋានៈណាមួយ លោកនឹងបន្តរួមចំណែកសកម្មសំដៅពូនជ្រុំ អភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើវៀតណាម-ថៃ។ នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅ វៀតណាម លោកស្រី Preeti Saran ក្នុងឱកាសចាប់ផ្តើមបេសកម្មការទូត របស់ខ្លួន នៅវៀតណាម៕