VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា
11/03/2015 10:02
(VOV)_ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១០ មិនា នៅទីក្រុងហាណូយ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ចំពោះលទ្ធផលនៃជំនួបសន្ទនារវាងរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក​ ឆាយថន​ និងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh។
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា (VOV)_ក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី១០ មិនា នៅទីក្រុងហាណូយ ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានវាយតំលៃខ្ពស់​ចំពោះលទ្ធផលនៃ ជំនួបសន្ទនារវាងរដ្ឋមន្ត្រីក្រសួងផែនការកម្ពុជា លោក​ ឆាយថន​ និងរដ្ឋមន្ត្រីក្រសួង ផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ កិច្ចសហប្រតិបត្តិ​ការ ​ប្រកបដោយប្រសិទ្ធិភាពរវាង ក្រសួងទាំងពីរនិងក្រសួងផ្សេងៗទៀត របស់​ប្រទេសទាំងពីរនឹងរួមចំណែកជាក់ ស្ដែងនិងប្រសិទ្ធិភាព ក្នុងការបង្កើនទំនាក់​ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា  ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍…លៗ  លោក Nguyen Tan Dung ក៏បានសម្ដែង​នូវការគាំទ្រចំពោះផែនការសហប្រតិបត្តិ ការរវាងក្រសួងផែនការកម្ពុជានិង​ក្រសួងផែនការនិងវិនិយោគវៀតណាម ហើយ ក៏ស្នើអោយភាគីទាំងពីរត្រូវប្រមូលផ្តុំអនុវត្តល្អផែនការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពី រ និងផ្សាភ្ជាប់ខឿនសេដ្ឋកិច្ចរបស់​វៀតណាម ឡាវនិងកម្ពុជាទៀតផង។ស្ដីពីវិស័យវិនិយោគ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​លើកច្បាស់ថា៖វៀតណាម ជាកិច្ចកាលលើកទឹកចិត្តអង្គភាពអាជីវកម្មវៀតណាម វិនិយោគចូលមកកម្ពុជា ពិ សេសគឺបណ្ដាគំរោងការណ៍​ដាំកៅស៊ូ។ រដ្ឋាភិបាលវៀតណាមមានគោលបំណង ថា៖ រដ្ឋាភិបាល​កម្ពុជាដោះស្រាយបញ្ហាសហប្រតិបត្តិការវិនិយោគដាំកៅស៊ូយ៉ាង ​ឆាប់ៗ ដើម្បីវិនិយោគិនវៀតណាមនឹងនរចិត្តធ្វើអាជីវកម្មយូរអង្វែង​នៅកម្ពុជា៕​

More