នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបេសកជនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី
28/06/2017 10:25
(VOVWORLD) - នៅក្នុងជំនួបសន្ទនាជាមួយបេសកជនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លេខាធិការក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី លោកស្រី Frances Adamson នាយប់ថ្ងៃទី២៧មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម និងអូស្ត្រាលី កំពុងអភិវឌ្ឍន៍ខ្លាំងក្លា

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយបេសកជនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី នៅក្នុងជំនួបសន្ទនាជាមួយបេសកជនរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លេខាធិការក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី លោកស្រី Frances Adamson នាយប់ថ្ងៃទី២៧មិថុនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម និងអូស្ត្រាលី កំពុងអភិវឌ្ឍន៍ខ្លាំងក្លា ហើយភាគីទាំងពិរបានក្លាយទៅជាដៃគូសំខាន់របស់គ្នានៅលើច្រើនវិស័យ។ នាយករដ្ឋមន្ត្រីបានអះអាងថា៖ វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ នាយករដ្ឋមន្ត្រីក៏បានវាយតំលៃខ្ពស់ចំពោះប្រភពទុនជំនួយ ODA របស់អូស្ត្រាលី សំរាប់វៀតណាមក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ។ នាយករដ្ឋមន្ត្រីក៏មានគោលបំនងថា៖ បណ្ដាសហគ្រាសអូស្ត្រាលីយកចិត្តទុកដាក់ថែមទៀតចំពោះវៀតណាម និងមានគោលបំណងថាអូស្ត្រាលីក្លាយទៅជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេស វិនិយោគច្រើនជាងគេនៅវៀតណាម៕
Related





