VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា
27/03/2014 09:38
Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាព្រឹកថ្ងៃទី២៧មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez (VGP)         Vovworld-ក្នុងក្របខ័ណ្ឌសកម្មភាពដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា នាព្រឹកថ្ងៃទី២៧មិនា(តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez ទៅទស្សនាវិទ្យាស្ថានគុយបាមិត្តភាព​ជា​មួយបណ្ដាជនជាតិ (ICAP) និងសមាគមមិត្តភាពគុយបា-វៀតណាម ដាក់កម្រង​ផ្កានៅស្ដូប​លោក​ ប្រធាន​ហូជីមិញ ទស្សនាស្ថានទូតវៀតណាមប្រចាំនៅ​គុយបា។         ជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសម្ដែងការចាប់អារម្មណ៍ចំពោះរាល់សមិទ្ធិដែលបក្សរដ្ឋនិងប្រជាជន​គុយបា ទទួលបានក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេល​កន្លងមក ក្នុងនោះមានការរួមចំណែកសំខាន់របស់រដ្ឋសភាគុយបា។         ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hermandez មានបំណង​ភាគី​ទាំង​ ពីរ​បង្កើនជំរុញសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ទន្ទឹមនឹង នោះមានបំណងបន្តទទួលបានការផ្លាស់ប្តូរបទពិសោធន៍របស់វៀតណាមក្នុងការ កសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសជាតិ។         ផ្លាស់ប្តូរជាមួយកម្មាភិបាលបុគ្គលិកវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដា ជនជាតិនិងសមាគមមិត្តភាពគុយបា-វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា​វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយគុយបា​ចំណង​សាមគ្គីភាព មិត្តភាពគំរូវៀតណាម-គុយបានឹងចីរភាពជានិច្ចនិរន្ត។         និយាយជាមួយកម្មាភិបាលបុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅគុយបា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានរំលឹកកម្មាភិបាលបុគ្គលិកម្នាក់ៗជា​និច្ចកាល​ ក្ដាប់​ជាប់គោលមាគ៌ាគោលនយោបាយកិច្ចការបរទេសរបស់បក្ស​និង​រដ្ឋ ធ្វើល្អ តួនាទីជាស្ពានមិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម​គុយបា​លើគ្រប់ វិស័យ៕

More