នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី
27/09/2016 09:35
(VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍អ៊ីតាលី លោក Graziano Delrio នារសៀលថ្ងៃទី២៦កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលវៀតណាមបានគាំទ្រអង្គភាពអាជីវកម្មអ៊ីតាលី

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងផគមនាគមន៍អ៊ីតាលី (VOV)_ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍អ៊ីតាលី លោក Graziano Delrio នារសៀលថ្ងៃទី២៦កញ្ញា នៅទីក្រុង ហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលវៀត ណាមបានគាំទ្រអង្គភាពអាជីវកម្មអ៊ីតាលី កសាងផែនការធ្វើអាជីវកម្មយូរអង្វែង និង អនុវត្តគំរោងការណ៍មានប្រសិទ្ធិភាពនៅវៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើអោយភា គីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរព័ត៍មាន បង្កលក្ខណះងាយស្រួលអោយអង្គភាពអាជីវ កម្មនៃប្រទេសទាំងពីរចូលរួមគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នានា។ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយភាគីអ៊ីតាលីជំរុញ EUចុះហត្ថលេខានិងអនុម័ត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( EVFTA) ក៏ដូចជាទទួលស្គាល់វៀត ណាមជាខឿនសេដ្ឋកិច្ចទីផ្សារ។ ប្រការនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិ បត្តិការសមភាព និងមានផលប្រយោជន៍ដូចគ្នា រវាងវៀតណាមនិង EU។ រីឯ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍អ៊ីតាលី លោក Graziano Delrio ក៏បានអោយដឹងថា៖រដ្ឋាភិបាលអ៊ីតាលីក៏យកចិត្តទូកដាក់ជាច្រើនដល់ការរក្សាយន្ត ការនាវាចរណ៍ អាកាសចរណ៍ និងធានាការផ្លាស់ប្តូរពាណិជ្ជកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច សកល៕
Related





