នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅទស្សនារូបសណ្ឋានជនបទថ្មីនៅខេត្ត Nam Dinh
08/06/2016 09:35
(VOVworld) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា ប្រជាជនឃុំ Hai Ha និងស្រុក Hai Hau គប្បីពង្រីកនូវលទ្ធផលដែលទទួលបានលើក កំពស់ផលិតភាពដោយឥតឈប់ឈរ តាមនោះលើក ស្ទួយថែមទៀតនូវជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាកសិករ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនិងប្រជាចន ឃុំជនបទថ្មី Hai Ha (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Nam Dinh នាព្រឹកថ្ងៃ ទី៨ មិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅ ទស្សនារូប សណ្ឋានជនបទថ្មីនៅឃុំ Hai Ha ស្រុក Hai Hau។នៅទីនេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា ប្រជាជនឃុំ Hai Ha និង ស្រុក Hai Hau គប្បី ពង្រីកនូវលទ្ធផលដែលទទួលបាន លើកកំពស់ផលិតភាព ដោយឥតឈប់ឈរតាម នោះលើកស្ទួយ ថែមទៀតនូវជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជា កសិករ។ នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបធ្វើការជាមួយ ថ្នាក់ ដឹកនាំខេត្ត Nam Dinh ដើម្បីស្វែងរកដំណោះស្រាយជំរុញសេដ្ឋកិច្ចសង្គមរបស់ ខេត្តឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។លោក Nguyen Xuan Phuc ក្រើនរលឹកថា Nam Dinh ត្រូវខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់វាល សណ្ដទន្លេក្រហមខាងជើង ខំប្រឹងប្រែងក្លាយទៅជា ខេត្តជនបទថ្មីនៃទូទាំង ប្រទេសមុនឆ្នាំ២០២០៕
Related
More




