នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាបើកការដ្ឋានសាងសង់ស្ពាន Vam Cong។
10/09/2013 11:40
VOV-នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពាន Vam Cong នៅស្រុក Lap Vo ខេត្ត Dong Thap។

នាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាបើកការដ្ឋានសាងសង់ស្ពាន Vam Cong។ (chinhphu.vn) VOV-នាព្រឹកថ្ងៃទី១០កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពាន Vam Cong នៅស្រុក Lap Vo ខេត្ត Dong Thap។ គំរោងការមានកំរិតទុនវិនិយោគជាប្រាក់ប្រមាណ៥ លាន៧សែនលានដុង ប្រើប្រាស់ប្រភពទុន ODA របស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងទុនរបស់រដ្ឋាភិបាលវៀតណាម។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ផ្នែកលោតផ្លោះមួយក្នុងចំណោមផ្នែកលោតផ្លោះសំខាន់ ដើម្បីដំបន់វាលទំនាបទន្លេ Cuu Long គឺអភិវឌ្ឍន៍យ៉ាងលឿនចីរភាពក្លាយទៅជា ដំបន់សេដ្ឋកិច្ចស្នូលរបស់ប្រទេសជាតិ។ “គោលការណ៍របស់បក្សរដ្ឋក្នុងការឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម ប្រទេសជាតិ ក្នុងនោះមានដំបន់វាលទំនាបទន្លេ Cuu Long ផ្នែកលោតផ្លោះក្នុង ចំណោមផ្នែកលោតផ្លោះគឺវិនិយោគសាងសង់ហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នាទំនើប។ រដ្ឋាភិបាលនិងក្រសួងផ្នែកមជ្ឈឹមជានិច្ចកាលខំប្រឹងប្រែងជាមួយស្មារតីនេះ។ ក្រៅ ពីនោះ បណ្ដាដំបន់ដោយកំលាំងផ្ទៃក្នុងនិងប្រភពកំលាំងផ្សេងៗដើម្បីកសាងបណ្ដា ខ្សែផ្លូវផ្សាភ្ជាប់នឹងការកសាងជនបទថ្មី៕”
Related





