VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម
16/05/2016 10:30
(VOV)_នារសៀលថ្ងៃទី១៥ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខូបអនុស្សាវរីយ៍ ​លើក​ទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ​ ពាណិជ្ជកម្មវៀតណាម។ ថ្លែងមតិនៅទី​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាប្រពៃណីផ្នែកឧស្សាហ ពាណិជ្ជកម្ម           (VOV)_នារសៀលថ្ងៃទី១៥ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខូបអនុស្សាវរីយ៍ ​លើក​ទី៦៥ទិវាប្រពៃណីផ្នែក ឧស្សាហ​ ពាណិជ្ជកម្មវៀតណាម។ ថ្លែងមតិនៅទី​នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយ​ផ្នែក​ឧស្សាហ ពាណិជ្ជកម្មវៀតណាម ត្រូវបន្តកែលំអរបរិយា កាសធ្វើអាជីវកម្ម លើក​កំពស់សមត្ថភាពប្រកួតប្រជែងជាតិ អនុវត្តល្អគំរោងផែន ការរៀបចំរចនាសម្ព័ន្ធ​ផ្នែកឧស្សាហ ពាណិជ្ជកម្មឡើងវិញ។ ចំពោះផលិតកម្មឧស្សាហ កម្ម នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានបញ្ជាណែនាំថា៖           “ យើងត្រូវប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម ឧស្សាហកម្ម តាមជំរៅ បង្កើត​បាននូវផ លិតផលមានតំលៃខ្ពស់ជាជំហានៗ បង្កើនកម្លាំងប្រកួត​ប្រជែង និងតភ្ជាប់​អង្គភាព អាជីវកម្មជាមួយគ្នា។ ជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ ចំពោះផ្នែកមុខព្រួញមួយចំនួន ពិនិត្យ វាយតំលៃ និងប្តេជ្ញា​លុបចោលរាល់គំរោងការណ៍​វិនិយោគគ្មានប្រសិទ្ធិ ភាព  យកចិត្តទុកដាក់ចំពោះផលិតកម្មជាមួយកិច្ចការពារ​បរិស្ថាន។”           នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយផ្នែកឧស្សាហ ​ពាណិជ្ជ កម្មត្រូវជំរុញខ្លាំងការអនុវត្តកម្មវិធីធ្វើសកម្មភាពយុទ្ធសាស្ត្រនាំចេញ ​នាំចូលមុខទំនិញ ដំណាក់កាល ២០១១-២០២០ ចក្ខុវិស័យដល់ឆ្នាំ២០៣០។​ រួមជាមួយនោះ ផ្នែកឧស្សាហ  ពាណិជ្ជកម្មត្រូវជំរុញខ្លាំងការងារគ្រប់គ្រងទីផ្សារ ទប់ស្កាត់ការជួញដូរខុសច្បាប់ ការ លក់បង្ខួចតំលៃ ធានាសិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់អ្នកប្រើប្រាស់៕