នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-រុស្ស៊ី
21/05/2016 08:36
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២០បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ឧសភា នៅទីក្រុង Sochi ប្រទេសរុស្ស៊ី។

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២០បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី២០ បង្កើតទំនាក់ទំនងការដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ឧសភា នៅទីក្រុង Sochi ប្រទេសរុស្ស៊ី។ ក្នុងកិច្ចប្រជុំផ្សេងៗ នាថ្ងៃទី២០ឧសភា បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់អាស៊ាន និងរុស្ស៊ី បានផ្លាស់ប្តូរអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ វាយតំលៃអំពីទំនាក់ទំ នងសន្ទនារវាងអាស៊ាននិងរុស្ស៊ី ក្នុងរយៈបេល២០ឆ្នាំកន្លងទៅ និងការកំណត់ ដំ ណោះស្រាយជាក់ស្ដែងនានាសំដៅជំរុញទំនាក់ទំនងនេះឡើងកំរិតថ្មី។ ផ្លាស់ប្តូរអំពីបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែកបានយកចិត្តទុកដាក់ ដូចគ្នា ថ្នាក់ដឹកនាំរបស់ភាគីទាំងពីរ បានសង្កត់ធ្ងន់ទៅលើសារសំខាន់ និងការចាំ បាច់ រក្សាសន្តិភាព សន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក តួនាទី និងការរួមវិភាគទាន របស់អាស៊ាន និងរុស្ស៊ី ក្នុងពេលដោះស្រាយបញ្ហានានាអំពីសន្តិសុខ និងអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយ និងរុស្ស៊ីក៏បានចែករំលែកការយកចិត្តទុកដាក់ សារ សំខាន់ និងផលប្រយោជន៍រួម របស់ការធានាសន្តិសុខ ស្ថិរភាព សន្តិភាព សុវត្ថិភាព នាវាចរណ៍ និងអាកាសចរណ៍នៅតំបន់សមុទ្រខាងកើត ចំពោះសន្តិភាព និងការអ ភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ លើកកំបស់គោលការណ៍របស់អាស៊ានគឺដោះស្រាយ ជំលោះដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) មិនបានប្រើប្រាស់ ឬគំរាមគំហែងប្រើប្រាស់អំពើហឹង្សា អត់ធ្មត់ មិនបានបង្ករឿងហេតុធ្វើអោយស្ថាន ភាពនៅទីនេះស្មុគ្រស្មាញថែមទៀត។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន វាយតំលៃខ្ពស់ ចំពោះការផ្តើមគំនិត របស់ប្រធានាធិបតីរុស្ស៊ី និងអត្តន័យនៃការ រៀបចំសន្និសីទលើកនេះ។ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយទិស ដៅសហប្រតិបត្តិការធំៗ រួមមាន៖ ទីមួយ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ ពិសេសគឺក្នុងវិស័យសន្តិសុខសមុទ្រ ប្រឆាំងភេរវកម្ម និងបទល្មើសឆ្លង ដែន។ ទីពីរគឺត្រូវពង្រីកជាអតិបរិមា សក្ដានុភាព និងឧត្តមភាពរបស់ភាកីនិមួយៗ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល និងទេសចរណ៍៕
Related





